កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ០-១ ក្រោយឈ្នះអូស្ត្រាលី ៤-២ ក្នុងប្រកួត AFF U16 BOYS CHAMPIONSHIP
- 2022-08-08 11:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ០-១ ក្រោយឈ្នះអូស្ត្រាលី ៤-២ ក្នុងប្រកួត AFF U16 BOYS CHAMPIONSHIP
ចន្លោះមិនឃើញ
ក្រុមជម្រើសជាតិ U-16 របស់កម្ពុជា បានចាញ់ ក្រុមជម្រើសជាតិ U-16 របស់មីយ៉ាន់ម៉ា ក្នុងលទ្ធផល ០-១ ក្នុងប្រកួតពានរង្វាន់ AFF U16 BOYS CHAMPIONSHIPនៅលើទីលាន Sultan Agung ប្រទេសឥណ្ឌូណេស៊ីនៅក្នុងថ្ងៃនេះ។
នៅក្នុងការប្រកួតខាងលើ ក្រុមទាំងពីរមានការប្រទាញប្រទង់គ្នា ដោយនៅតង់ទី២ នាទីទី៤៨ ខាងមីយ៉ាន់ម៉ាក៏ស៊ុតចូល១គ្រាប់ តាមរយៈការស៊ុតប៉េណាំងទី ពីកីឡាករ Lin Htet Oo ។
គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតពានរង្វាន់ AFF U16 BOYS CHAMPIONSHIP កម្ពុជាយកឈ្នះបានតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៣ប្រកួត ដោយចាញ់នឹង U-16 ម៉ាឡេស៊ី ៣-០, ឈ្នះ U-16 អូស្ត្រាលី ៤-២ និងចាញ់មីយ៉ាន់ម៉ា ១-០ នេះ៕