រាប់ថយក្រោយ ស៊ីហ្គេម ២០២៣ (SEA Games 2023)

នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី

ចាំអីទៀត? ហ្វ្រីៗពេញមួយឆ្នាំ ឱកាសឈ្នះរង្វាន់ និងអាចញ៉ាំភីហ្សាហ្វ្រីពេញមួយឆ្នាំ

  • 2022-08-09 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិត្តអ្នកអានប្រហែលជាបានញ៉ាំ និងស្គាល់ហើយម៉ាកយីហោភីហ្សាដ៏ល្បីល្បាញ ពេញនិយមទូទាំងពិភពលោកគឺ ភីហ្សាហាត់ (Pizza Hut)។​ ភីហ្សាហាត់ បានបង្កើតឡើងនៅឆ្នាំ១៩៥៨ គិតមកដល់បច្ចុប្បន្ន ភីហ្សាហាត់មានអាយុកាល​ ៦៤ឆ្នាំលើទីផ្សារចំនួន១០១​ ប្រទេស និងមានហាងជាង ១៨០០០ ទូទាំងពិភពលោក។ ភីហ្សាហាត់បានពង្រីកមកប្រទេសកម្ពុជាយើងរយៈពេល១ឆ្នាំហើយ ដែលបច្ចុប្បន្នមាន៥សាខារួមមាន សាខាទួលទំពូង បឹងកេងកង ផ្លូវកម្ពុជាក្រោម គិរីរម្យ និង សាខាកាល់ម៉ែត។

ក្នុងឱកាសគម្រប់ខួប១ឆ្នាំលើទីផ្សារកម្ពុជា ភីហ្សាហាត់បានចេញឈុតថ្មីមួយគឺ Hut Anniversary រួមមាន ភីហ្សាសំបកអ៊ិចស្រ្តាសាច់ក្រកឈីសរសជាតិ មុិចឌីឡាក់ស៍ 1 ឈុតហាត់ផ្លេតធឺ 1 ចាន+ ផាសស្តា បង្គា អាលីយ៉ូ អូលីយ៉ូ ថែមស្ទីងក្រហម 3 កំប៉ុង ត្រឹមតែ$24.99។

ដែលអបជាមួយការផ្ដល់ជូនពិសេសៗជាច្រើនគឺអតិថិជនទាំងអស់ដែលទិញឈុតនេះទទួលបានឱកាសចាប់រង្វាន់ភ្លាមៗ រង្វាន់មានដូចជា៖ អាវធំ ស្ទីង កាបូបស្ពាយចំហៀង បណ្ណចំណាយ $3 បណ្ណហ្វ្រីភីហ្សា និង ស្ទីងកំប៉ុង ជាច្រើនរង្វាន់! នៅគ្រប់សាខាភីហ្សាហាត់។

អ្វីដែលកាន់តែពិសេសរាល់ការចំណាយចាប់ពី ២៦.៩៩ ដុល្លារឡើងអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនរួមមាន រង្វាន់ញ៉ាំភីហ្សាខ្នាតធំហ្វ្រីពេញ១ឆ្នាំចំនួន៣រង្វាន់ ព្រមទាំងរង្វាន់ធំផ្សេងទៀតដូចជា៖

Ipad air, Airpod, ស្ពីកឃើ JBL Boombox,ស្ពីកឃើ JBL Go, គូប៉ុងទឹកប្រាក់$100 $50 $10 ជាច្រើន! ងាយៗដោយគ្រាន់តែសរសេរឈ្មោះ លេខទូរស័ព្ទ និង អសយដ្ឋាននៅខាងក្រោយវិក្កយបត្រ ដាក់ទៅក្នុងធុងឆ្នោតតាមសាខានីមួយៗរបស់ ភីហ្សាហាត់ ជាការស្រេច។

កុំភ្លេចចូលរួមទាំងអស់គ្នាណា! ការចាប់រង្វាន់ធំធ្វើឡើងនៅថ្ងៃទី 05 កញ្ញា 2022។

លោកអ្នកអាចទទួលទានក្នុងហាង កុម្ម៉ង់ខ្ចប់ ឱ្យដឹកជូនដល់ទីកន្លែងក៏បាន​៖

  • ព័ត៌មានបន្ថែម៖ 023 890 890 ឬ 023 990 990
  • កុម្ម៉ង់ឥឡូវនេះ ៖ pizzahut
  • ហ្វេសបុកផេក៖ Pizza Hut Cambodia

អត្ថបទ៖ សុខុន សុម៉ាភាវី