អស់ការអត់ធ្មត់ ផលិតករម្នាក់ដាក់ពាក្យប្ដឹង MU2021 Harnaaz Sandhu ពីបទល្មើសកិច្ចសន្យាការងារ

  • 2022-08-11 07:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិឥណ្ឌាដែលត្រូវបានគេស្គាល់ថាជាផលិតករឈ្មោះ Upasana Singh បានធ្វើការដាក់ ពាក្យប្តឹងកញ្ញា Harnaaz Sandhu ពីបទបំពាន និងល្មើសកិច្ចសន្យាក្នុងការងារដែលបវរកញ្ញា Miss Universe 2021 រូបនេះមិនព្រមធ្វើតាមពាក្យសន្យា។

យោងតាមសារព័ត៌មានបរទេសបានឱ្យដឹងថា ការគ្រងតំណែងបវរកញ្ញាចក្រវាឡរបស់ Harnaaz Sandhu មានបញ្ហាផ្លូវច្បាប់ បន្ទាប់ពីផលិតករ Upasana Singh បានដាក់ពាក្យប្តឹងនាងនៅតុលាការ ស្រុក Chandigarh ប្រទេសឥណ្ឌា។ ជាក់ស្តែងនៅក្នុងពាក្យបណ្ដឹង Upasana Singh បាននិយាយថា មុនពេលក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ 2021 នាង Harnaaz Sandhu បានចូលរួមសម្តែងក្នុងរឿង Bai Ji Kutange

ក្នុងនោះក្រោមកិច្ចសន្យា Harnaaz Sandhu ត្រូវចំណាយពេល ២៥ថ្ងៃ ដើម្បីផ្សព្វផ្សាយភាពយន្ត ជាមួយក្រុមការងារ។ ទោះជាមានក្រដាសស្នាមជាក់លាក់យ៉ាងណាក៏ដោយនាងមិនបានបំពេញតាម ការសន្យាដែលបានចុះហត្ថលេខានោះទេ។ នៅពេលដែលផលិតករ Upasana Singh ទាក់ទងតាម ទូរស័ព្ទ អ៊ីមែលនាងមិនបានឆ្លើយតបសូម្បីម្ដង ហើយក៏មិនមានការឆ្លើយតបពេលក្រោយផងដែរ។

Upasana Singh ថ្លែងថាបន្ទាប់ពីឡើងគ្រងមកុដ Miss Universe 2021 Sandhu មិនអើពើនឹងរឿង នេះទេ។ លោក Upasana Singh បន្ទាប់ពីដាក់ពាក្យប្តឹងបវរកញ្ញាចក្រវាលឆ្នាំ 2021 នៅតុលាការ លោកបានសុំឱ្យ Sandhu សងការខូចខាតលើថ្លៃកិច្ចសន្យា៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទថ្មី