គ្រូ Atletico ឆ្លើយតបបែបនេះ ទាក់ទងនឹងរឿង Man Utd ចង់បាន Morata
- 2022-08-16 12:45:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Atletico ឆ្លើយតបបែបនេះ ទាក់ទងនឹងរឿង Man Utd ចង់បាន Morata
ចន្លោះមិនឃើញ
លោក Diego Simeone គ្រូបង្គោលក្លឹប Atletico Madrid បាននិយាយនៅក្នុងថ្ងៃនេះទៅកាន់អ្នកកាសែត ក្រោយបានសួរនាំទាក់ទងនឹងក្លឹបលោកព្រមលក់ ខ្សែប្រយុទ្ធ Avaro Morata ក្រោយមានដំណឹង ក្លឹប Manchester United ទាក់ទងចង់បានកីឡាករនេះពីក្លឹបរបស់លោកកាលពីពេលថ្មីៗនេះ។
លោក Simeone បាននិយាយថា៖" ខ្ញុំមិនជាម្ចាស់ក្លឹបនេះទេ។ ខ្ញុំត្រឹមជាគ្រូបង្គោលប៉ុណ្ណោះ។ ម្នាក់ៗនៅក្នុងក្លឹបនេះសុទ្ធតែសង្ឃឹមថា Morata គេនឹងបន្តជាមួយយើងគ្រប់គ្នា "។
លោកបានបន្តថា៖" សមត្ថភាពលេងរបស់គេអស្ចារ្យមែនទែន។ ខ្ញុំគិតថាកីឡាករបាល់ទាត់ទាំងអស់ត្រូវតែមានភាពជឿជាក់ក្នុងការធ្វើកិច្ចការសំខាន់ៗជាច្រើន។ គេត្រលប់មកក្លឹបយើងវិញនេះគឺខិតខំហ្វឹកហាត់ និងមិនមើលស្រាលនរណាម្នាក់នោះទេ "។
Morata ទើបផ្លាស់មកកាន់ Atletico វិញដោយមានកុងត្រា២ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ខណៈ Man Utd មើលឃើញពីសមត្ថភាពរបស់គេ និងចង់បានដើម្បីពង្រឹងក្រុមរបស់ខ្លួន៕