មកដឹងលក្ខណៈពិសេសឡាន Bugatti ផ្លាកលេខកម្ពុជា ដែលផ្ទុះការចាប់អារម្មណ៍នៅថៃ
- 2022-08-23 02:30:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងលក្ខណៈពិសេសឡាន Bugatti ផ្លាកលេខកម្ពុជា ដែលផ្ទុះការចាប់អារម្មណ៍នៅថៃ
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងបណ្តាញសង្គមគឺមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវរូបភាពអំពីរថយន្តដ៏ថ្លៃសម្បើមមួយគឺ Bugatti Chrion Sport 110 ANS Limited Edition បំពាក់ផ្លាកលេខកម្ពុជា ដែលកំពុងបើកបរក្នុងប្រទេសថៃ។
គួរដឹងថា រថយន្ត Bugatti Chiron Sport 110 Ans ត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី១១០ នៃការផលិតរថយន្ត Bugatti ដំបូងបង្អស់ តាំងពីឆ្នាំ១៩០៩។
Chiron Sport 110 Ans នេះមានតួខ្លួនជា Carbon fiber ហើយទឹកថ្នាំរបស់វាគឺពណ៌ខៀវចាស់គ្រើម ហៅថា Matt Steel Blue ឬ Steel Blue Carbon, យ៉ាន់ពណ៌ខ្មៅ, ដុំហ្វ្រាំងពណ៌ខៀវ និងកៅអីពណ៌ខៀវ។
រថយន្តស្ព័ររបស់បារាំងនេះបំពាក់ម៉ាស៊ីន Quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំង ១ ៤៧៩សេះ ហើយមានល្បឿនអតិបរមាដល់ទៅ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយន្ត Bugatti Chiron Sport 110 Ans ត្រូវបានផលិតតែ ២០គ្រឿងគត់លើពិភពលោក ជាមួយនឹងតម្លៃខ្ទង់ ៤លានដុល្លារនៅទីផ្សារបរទេស៕
ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕