ទាក់ចិត្តគ្រប់ម៉ូតតែម្ដងលើកនេះ vivo V25 ទាំង 3 ស៊េរី ទើបសម្ភោធផ្លូវការដោយលោក វណ្ណដា និងកញ្ញា តន់ ច័ន្ទសីម៉ា កាលយប់មិញ

  • 2022-09-02 04:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រុមហ៊ុន vivo Cambodia បានសម្ភោធស្មាតហ្វូនថ្មីរបស់ខ្លួន vivo V25 series មាន 3 ម៉ូឌែលគឺ vivo V25e, V25 5G និង V25 Pro ដោយមានវត្តមានរបស់ឯកអគ្គរាជទូតម៉ាកល្បីៗពីរូបគឺ កញ្ញា តុន ច័ន្ទសីម៉ា និងលោក វណ្ណដា រួមទាំងលោកលោក ឆេង សុភ័ក្រ គឺជាអ្នកឯកទេស និងធ្វើបទបង្ហាញយ៉ាងជាក់លាក់ពីផលិតផលផងដែរ។

vivo យល់ថា អ្នកប្រើប្រាស់ចង់បានស្មាតហ្វូនដែលមានភាពប្រណិត និងបំពាក់នូវមានមុខងារពិសេសៗ ជាហេតុធ្វើឱ្យ vivo បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ សម្រាប់ប្រកាសទស្សនិកជនអំពី បច្ចេកវិទ្យាកាមេរ៉ាថ្មី ការរចនាប្លែកខុសពីគេមានខ្នងកញ្ចក់អាចផ្លាស់ប្ដូរពណ៌ទៅតាមបរិយាកាសជុំវិញដែលមានតែស្មាតហ្វូន vivo មួយគត់ បន្ទះឈីបដែលមានប្រសិទ្ធភាពខ្ពស់ តម្លៃសមរម្យ ព្រមទាំងមានបំណងនាំឱ្យទស្សនិកជនទទួលបានបទពិសោធដូចជា៖

  • បំពាក់បច្ចេកវិទ្យាទំនើបអាចថតរូបពេលយប់បានច្បាស់ស្អាតមិនចាញ់ថតពេលថ្ងៃ
  • ជម្រើសថតវីដេអូងាយស្រួល និងសម្បូរបែប ពិសេសផ្ដល់មុខងារតូចៗពិសេសបន្ថែមចំពោះអ្នកចូលចិត្តថតវីដេអូ vlog
  • ការថតរូប Selfie បានច្បាស់ល្អ បំពាក់ដោយបច្ចេកវិទ្យា auto-focus និងមានជំនួយបន្ថែមពី AI ធ្វើឱ្យការគណនាប្លង់ ពន្លឺ និងពណ៌បានប្រសើរ
  • បង្កើនភាពច្នៃប្រឌិតនិងភាពសប្បាយរីករាយ តាមរយៈការរចនាផ្លាស់ប្តូរពណ៌ប្រកបដោយភាពច្នៃប្រឌិត
  • ប្រើបច្ចេកវិទ្យាប្ដូរពណ៌ខ្នងកញ្ចក់ក្រោយ ធ្វើឱ្យអ្នកប្រើប្លែកអារម្មណ៍ វាអាចប្ដូរពណ៌ទៅតាមបរិយាកាស ពិសេសគឺកម្ដៅដែលជះមកចឹង។ មិនតែប៉ុណ្ណោះខ្នងក្រោយនេះ ក៏អាចច្នៃចេញជាម៉ូតប្លែកៗតាមការច្នៃប្រឌិតរបស់អ្នកផងដែរ។
  • បទពិសោធប្លែក អារម្មណ៏ថ្មី គុណភាពខ្ពស់ ជាមួយនឹងកម្មវិធីដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ប្រើប្រាស់ប្រចាំថ្ងៃ នឹងធ្វើអោយអតិថិជនដកចិត្តមិនបានជាមួយនឹងស្មាតហ្វូន vivo។

បើល្អបែបហ្នឹងហើយ តើអ្នកកំពុងរង់ចាំអ្វី? អតិថិជនអាចចាប់ផ្តើមកក់ស្មាតហ្វូនទាំង ៣ ម៉ូឌែលបាន ចាប់ពី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នេះតទៅ ជាមួយនឹងរង្វាន់ដូចជា៖

vivo V25e ទទួលបានការផ្ដល់ជូនបន្ថែម កាបូបធំតម្លៃ​$29, ជញ្ជីងតម្លៃ $39, ស៊ីម Smart Bronz តម្លៃ $54 ជាមួយគម្រោងសេវាកម្ម SmartLikeCrazy 16GB រយៈពេល ៤ខែ។

vivo V25 5G ទទួលបានការផ្ដល់ជូនបន្ថែម កាបូបធំតម្លៃ​$29, ជញ្ជីងតម្លៃ $39, ស៊ីម Smart Bronz តម្លៃ $54 ជាមួយគម្រោងសេវាកម្ម SmartLikeCrazy 16GB រយៈពេល ៤ខែ។

vivo V25 Pro ទទួលបានការផ្ដល់ជូនបន្ថែម កាបូបធំតម្លៃ​$29, ជញ្ជីងតម្លៃ $39, ស៊ីម Smart Bronz តម្លៃ $54 ជាមួយគម្រោងសេវាកម្ម SmartLikeCrazy 16GB រយៈពេល ៤ខែ, Bluetooth Speaker $59 និងបណ្ណធានាអេក្រង់រយៈពេល ៦ខែ។