ក្រោយមកលេង អង្គរវត្ត ស្ងាត់ៗ ពេលនេះ Mew Nittha ចេញ Vlog ដោយសម្ដែងក្ដីរំភើបសឹងហោះ

  • 2022-09-09 05:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ តារាសម្ដែងថៃ Mew Nittha បាន​បង្ហោះវីដេអូ Vlog ពីដំណើរកម្សាន្តរបស់នាងជាមួយនឹងស្វាមី រួមនឹងមិត្តល្អ Matt Peranee និងគូស្នេហ៍ នៅទឹកដីអង្គរវត្ត ប្រទេស​កម្ពុជា។

ស្ថិតក្នុងវីដេអូដែល​បាន​បង្ហាញ ពិតជា​បញ្ជាក់ពីភាពរីករាយ​និងរំភើប​របស់នាង​ដែល​បានមកដល់ទឹក​ដី​ខេត្តសៀមរាប ព្រោះពេល​ឃើញទិដ្ឋភាពគ្រប់យ៉ាងនៅជុំវិញ​ខ្លួន Mew លាន់មាត់ដោយមិនដឹងខ្លួនថា ស្រស់ស្អាត ពិសេស​ទឹកមុខស្ដែងពីការកោតសរសើរ​នឹង​ភាពអស្ចារ្យរបស់ប្រាសាទដ៏ធំបំផុតរបស់កម្ពុជានៅពេល​នេះ។

វីដេអូ Vlog ដែល​មាន​រយៈពេលជិត ១៧នាទីនេះ បាន​បង្ហាញពីសកម្មភាព​តាំង​ពីចេញពីប្រទេស​ថៃ រហូត​មកដល់រីសតដ៏ប្រណីតក្នុងខេត្តសៀមរាប ដែលមានឈ្មោះថា Amansara ដែលជាពីដើម ជាអគារសាងសង់ឡើង ក្រោមស្នាព្រហស្តព្រះបរមរតនកោដ្ឋ និងត្រូវបានប្រើទទួលភ្ញៀវការទូតពិសេសៗដែលមកទស្សនកិច្ចទីក្រុងអង្គរ។ ប៉ុន្តែក្រោយមក អគារនេះក៏ត្រូវប្រែទៅជា រីសត ដែលមាន តម្លៃរាប់ពាន់ដុល្លាក្នុងមួយយប់ ហើយភាគច្រើនមានតែភ្ញៀវលំដាប់អភិជនតែប៉ុណ្ណោះដែលទៅស្នាក់នៅទីនោះ។ ពេល​ព្រឹកឡើង នាវេលាម៉ោង ៤:៣០នាទី នាង និងស្វាមី ព្រមទាំង Matt និងគូស្នេហ៍ Songkran ក៏បាន​ធហវើដំណើរទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទស្សនានូវទិដ្ឋភាពដ៏ស្រស់ត្រកាល ពេល​ព្រះអាទិត្យរះ។

​ក្រៅពីនេះ តើ Mew ទៅទស្សនានៅកន្លែងណាទៀត ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ យី សុធារី