កីឡាករ​ Newcastle រូប​នេះ​ ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ PL ប្រចាំ​ខែ​សីហា​

  • 2022-09-16 13:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែស្លាប​ Allan Saint-Maximin បាន​ឈ្នះ​ពាន​គ្រាប់បាល់​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​សីហា​ នៅ​ក្នុង​ថ្ងៃនេះ​។

គ្រាប់​បាល់​ដែល​ជួយ​ឲ្យ​កីឡាករ​ Newcastle រូប​នេះ​ទទួល​បាន​ពាន​មួយ​នេះ​ ក្នុង​ប្រកួត​រវាង​ Newcastle និង​ Wolves កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដោយ​គេ​ជួយ​ឲ្យ​ស៊ុត​ចូល​១គ្រាប់​នៅ​នាទី​៩០ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​នូវ​លទ្ធផល​ស្មើ​ ១-១។

នេះ​ជា​លើក​ទី​១ហើយ​ដែល​ Maximin ទទួល​បាន​ពាន​មួយ​នេះ​ ដោយ​គេ​បាន​សម្ដែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង​​ក្រោយ​ទទួល​បាន​ពាន​មួយ​នេះ​៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ ហ៊ីម រស្មី