David Beckham លើកហេតុផលសំខាន់២ ដោយឈរតម្រង់ជួរ ១២ម៉ោង ចូលគោរពព្រះមហាក្សត្រិយ៍ទាំងទឹកភ្នែក
- 2022-09-19 03:25:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
David Beckham លើកហេតុផលសំខាន់២ ដោយឈរតម្រង់ជួរ ១២ម៉ោង ចូលគោរពព្រះមហាក្សត្រិយ៍ទាំងទឹកភ្នែក
ចន្លោះមិនឃើញ
ភាពក្រៀមក្រំដ៏សោកសៅបំផុតសម្រាប់ប្រជាជនអង់គ្លេស មិនតែប៉ុណ្ណោះម្នាក់ក្នុងចំណោមប្រជាជន អង់គ្លេសជាច្រើនដែលបានឈរតម្រង់ជួរជាច្រើនម៉ោងដើម្បីគោរពដល់ ម្ចាស់ក្សត្រិយ៍ Elizabeth II នៅ ទីតាំងព្រះវិហារ Westminster Hall គឺ David Beckham។
ប្រជាជនជាច្រើននាក់បានសម្រុកទៅទីក្រុងឡុងដ៍ ដើម្បីសម្ដែងការគោរពចំពោះ ម្ចាស់ក្សត្រិយ៍ Elizabeth II ខណៈព្រះបរមសពម្ចាស់ក្សត្រិយ៍តម្កល់នៅព្រះវិហារ Westminster Hall ខណៈចក្រភពអង់គ្លេសបន្តកាន់ទុក្ខចំពោះមរណភាពរបស់ព្រះអង្គដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
ដោយឡែកកាលពីថ្មីៗនេះគេបានសង្កេតឃើញថាអតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham ក៏បានបង្ហាញវត្តមានក្នុង ចំណោមប្រជាជនទាំងមូលផងដែរ ដោយលោកបានមកដល់តាំងពីព្រឹក ហើយរង់ចាំនៅក្នុងជួរ រហូតដល់ជិត១៣ម៉ោង។ នៅក្នុងវីដេអូដែលត្រូវបានថតដោយមនុស្សក្នុងចំណោមនោះបង្ហាញ ឱ្យឃើញពីសកម្មភាព ភក្ដីភាព និងការគោរពពី David Beckham ចំពោះម្ចាស់ក្សត្រិយ៍ Elizabeth II មិនតែប៉ុណ្ណោះ David ថែមទាំងសម្រក់ទឹកភ្នែកបង្ហាញភាពក្ដុកក្ដួលចំពោះការយាងចាកឆ្ងាយ របស់ម្ចាស់ក្សត្រិយ៍ Elizabeth II។
បន្ទាប់ពីបានត្រូវបានគេថតវីដេអូ David ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍ ដែលសោយទិវង្គតនោះ គេឃើញលោកនៅក្នុងវីដេអូអ៊ិនធឺណេតទាំងទឹកភ្នែក។ David ក៏បានបកស្រាយប្រាប់សារព័ត៌មាន ការដែល លោកឈរតម្រង់ជួរជាមួយមហាជនដល់ទៅជិត១៣ម៉ោង និងឈរកម្មភាពសម្រក់ទឹក ភ្នែកឥតឈប់ឈរ ទី១គឺលោកបង្ហាញពីរការគោរព។
លោកបានប្រាប់ ITV News ថា៖ «ព្រះមហាក្សត្រិយ៍ ពិតជាអស្ចារ្យខ្លាំងណាស់”។ “ខ្ញុំអាចនិយាយបានថា ខ្ញុំបានចូលគាល់ទ្រង់ចំនួន ២ដង គឺសុទ្ធតែតាមរយៈអាជីពការងាររបស់ខ្ញុំ។ ការលើកឡើងនេះ គឺសបញ្ជាក់ ពីទឹកចិត្តគោរព និងក្ដីស្រឡាញ់បំផុតចំពោះទ្រង់ ដែលលោកចាត់ទុកលើសពីស្ដេចស្រី។
David Beckham បន្តថា៖ “ខ្ញុំមានសំណាងណាស់ ខ្ញុំតែងចង់តំណាងឱ្យប្រទេសរបស់ខ្ញុំ ដូច្នេះដើម្បីតំណាងឱ្យប្រទេសរបស់ខ្ញុំ ធ្វើជាអ្នកដឹកនាំប្រទេសរបស់ខ្ញុំ ហើយរាល់ពេលដែលយើង ឈរនៅទីនោះ! យើងបានពាក់ អាវតោទាំងបី ហើយយើងច្រៀងបទ God Save The Queen នោះគឺជាអ្វីដែល មានន័យខ្លាំងណាស់សម្រាប់យើង»៕