ជួយ​បន់​ស្រន់​ផង ព្យុះទីហ្វុងដ៏មានឥទ្ធិពល បាន និង​កំពុង​បោកបក់នៅភាគខាងត្បូងប្រទេសជប៉ុន

  • 2022-09-19 09:11:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្យុះទីហ្វុង Nanmadol បានបោកបក់នៅភាគនិរតីនៃប្រទេសជប៉ុនកាលពីយប់ថ្ងៃអាទិត្យ ខណៈដែលអាជ្ញាធរ បានជំរុញមនុស្សរាប់លាននាក់ឱ្យស្នាក់នៅ​ក្នុង​ជម្រក ដើម្បី​គេច​ពីខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះនេះ។

ព្យុះនេះបានបោកបក់ជាផ្លូវការនៅម៉ោងប្រហែល ៧ យប់ ម៉ោង​ក្នុង​ស្រុក។ ភ្នាក់ងារ​ឧតុនិយម​បាន​ឲ្យដឹង​ថា Nanmadol វា​បាន​មក​ដល់​ជិត​ក្រុង Kagoshima ហើយ។ វាបាន​នាំ​មក​កម្លាំង​ខ្យល់​ខ្លាំង​រហូតដល់ 234 គីឡូម៉ែត្រក្នុង១ម៉ោង ហើយបានធ្លាក់ភ្លៀងរហូតដល់ 500 មីលីម៉ែត្រ ក្នុងរយៈពេលតិចជាង 24 ម៉ោងនៅលើផ្នែកខ្លះនៃតំបន់ Kyushu ភាគនិរតី។

យ៉ាងហោចណាស់មនុស្ស 20,000 នាក់កំពុងចំណាយពេលមួយយប់នៅក្នុងជម្រកនៅក្នុងខេត្ត Kagoshima និង Miyazaki របស់ Kyushu ជាកន្លែងដែលទីភ្នាក់ងារឧតុនិយមបានចេញ "ការព្រមានពិសេស" ដ៏កម្រ ដែលនោះ​ជាការជូនដំណឹង​តែ​ក្នុងលក្ខខណ្ឌព្យាករណ៍ពិសេស ដែល​គេ​ធ្លាប់​ឃើញ​តែ​ម្តង​គត់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ៕

ប្រភព៖ Japantimes   ប្រែ​សម្រួល៖ ទារិកា