Kia Sorento 2023 ប្រើ Plug-in Hybrid ចេញតម្លៃហើយ

  • 2022-09-20 03:07:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Kia Sorento 2023 Plug-in Hybrid គឺមានតម្លៃចាប់ពី ៤៩ ៨៩០ដុល្លារឡើងទៅសម្រាប់ទីផ្សារអាមេរិក។

រថយន្តនេះ ប្រើម៉ាស៊ីនទាក់បូចំណុះ ១,៦លីត្រ និងបំពាក់ម៉ូទ័រអគ្គិសនីមួយ ផលិតបានកម្លាំងសរុប ២៦១សេះ និងកម្លាំងរមួល ៣៤៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ រត់ប៉ុង២។ ដោយសារវាប្រើ Plug-in Hybrid ដូច្នេះវាអាចរត់ដោយប្រើអគ្គិសនី បាន ៥១គីឡូម៉ែត្រដែរពេលសាកពេញម្តង ខណៈអាគុយរបស់វាមានទំហំ ១៤គីឡូវ៉ាត់ម៉ោង។

កាន់តែទំនើបទៀតនោះ រថយន្ត Kia Sorento ស៊េរីថ្មីនេះ បំពាក់ចង្កៀង LED, ផ្លិតទឹកបក់អូតូ, ដំបូលកញ្ចក់ panoramic sunroof និង យ៉ាន់កង់ alloy ទំហំ ១៩អ៊ីញ។ ក្នុងផ្នែកកាប៊ីន វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ព្រមទាំង GPS Navigation។ ក្រៅពីនេះ វាក៏មាន Speaker Bose ១២គ្រាប់, Wireless Charge និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់អូតូ dual Zone ផងដែរ។

ចំពោះបច្ចេកវិទ្យា ប្រព័ន្ធជំនួយអ្នកបើកបរ និងប្រព័ន្ធសុវត្ថិភាព Kia Sorento 2023 បំពាក់ដូចជា៖

-សោ smart key និងមុខងារបញ្ឆេះរថយន្តពីចម្ងាយ

-ប្រព័ន្ធគ្រប់គ្រងល្បឿនវៃឆ្លាតជាមួយមុខងារ Stop and Go

-ប្រព័ន្ធជំនួយការបើកបរលើផ្លូវហាយវេ

-ប្រព័ន្ធជំនួយបញ្ចៀសការប៉ះទង្គិចឧបសគ្គខាងមុខ

-មុខងារ Blind-Spot

-ប្រព័ន្ធជំនួយភ្លើងហ្វា

-និងប្រព័ន្ធជួយឱ្យរថយន្តរក្សាការបើកក្នុងគន្លងត្រឹមត្រូវ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

អត្ថបទ៖ សំភី

អត្ថបទថ្មី