អីយ៉ាស់! ខ្ញីចាស់កំពូលមុខស្ងួត Sunny និង Chompoo ប៉ះគ្នាជា​លើកដំបូងក្នុងរឿងកំប្លែងថ្មី

  • 2022-09-22 02:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ Grade A ២រូបគឺ ​Sunny Suwanmethanon និង Chompoo Araya ត្រូវ​បាន​ជ្រើសជាតួសម្ដែងរួមគ្នាក្នុងរឿងថ្មី​មានចំណងជើងថា "Long Live Love!”។

ភាពយន្តនេះ​ គឺជា​ប្រភេទ​ភាពយន្ត​បែប​កំប្លែង ដែល​សម្រិតសម្រាំងជាពិសេស ហើយប្រការសំខាន់ គឺជា​ការសហការគ្នា​សម្ដែង​រវាង​តារាសម្ដែង​ចាស់វស្សា និងស្ថិតនៅ​លើកំពូលតារាងតារា​ល្បីដូចគ្នា ដែល​សុទ្ធ​តែ​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា​ជា តារា​មុខស្ងួត​​និងស័ក្តិសមនឹងសាច់រឿងបែប​កំប្លែង។

រឿងនេះ​ដែរ គឺជាការសហការគ្នារវាង M PICTURES ជាមួយនឹង​ Am Wahaha Co., Ltd។ ក្រុមការងារទាំងអស់​រួមមាន ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ M Pictures Entertainmentអ្នកដឹកនាំរឿង Muk Piyakan Butprasert និងផលិតកររឿង Thongdee Soros Sukhum ព្រមទាំងតួសម្ដែង​មាន Sunny Suwanmethanon, Chompoo Araya, Niti Chaichitathorn, Direk Amatayakul, Becky Armstrong, Non Sadanont និងតួផ្សេងៗទៀត។

ចំណែកព័ត៌មានបន្ថែមទាក់ទងនឹងថ្ងៃថត និងថ្ងៃខែចាក់បញ្ចាំងនៅមិនទាន់​មាន​ការ​បញ្ជាក់ច្បាស់នៅឡើយទេ ព្រោះក្រុមការងារបង្ហើបត្រឹមថា រឿងនេះ​នឹងបង្ហាញមុខក្នុងរោងកុន​នៅឆ្នាំ ២០២៣៕

អត្ថបទ៖ ធារី

អត្ថបទពេញនិយម