Cannavaro ក្លាយ​ជា​​អ្នក​ចាត់​ការ​ក្នុង​​ក្លឹប​​មួយ​នៅ​ Serie B

  • 2022-09-22 02:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Fabio Cannavaroសមាជិក​ឈ្នះ​ World Cup ជាមួយ​អ៊ីតាលី​ ពេល​នេះ​បាន​ឡើង​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​នៅ​អឺរ៉ុប​​ជា​លើក​ដំបូង​ក្នុង​ក្លិប​ Benevento ក្នុង​ក្របខណ្ឌ Serie B។

Cannavaro ដែល​ជា​ប្រធាន​ក្រុម​​នាំ​អ៊ីតាលី​ឈ្នះ World Cup ឆ្នាំ​២០០៦ បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​កាល​ពី​ឆ្នាំ​២០១១ និង​បាន​ទៅ​ធ្វើ​គ្រូ​នៅ​តំបន់​អាស៊ី។ លោក​ធ្លាប់​ដឹក​នាំ​ក្លឹប​ក្នុង​ប្រទេស​ចិន​និង​អារ៉ាប៊ីសាអ៊ូឌីត​ និង​ចំណាយ​ពេល​៦​សប្ដាហ៍​​ជា​អ្នក​ចាត់​ការ​​ក្នុង​ក្រុម​ជម្រើសជាតិ​ចិន។

បុរស​វ័យ៦​៩​ឆ្នាំ​​បាន​ត្រឡប់​មក​កាន់​បាល់ទាត់​ប្រទេស​អ៊ីតាលី​ជា​លើក​ដំបូង​ចាប់​តាំង​ចាកចេញ​ពី Juventus កាល​ពី​ឆ្នាំ​២០១០។ តួនាទី​​ដឹក​នាំ​ចុងក្រោយ​របស់ Cannavaro គឺ​ជា​​គ្រូ​របស់​ក្លឹប Guangzhou FC ប៉ុន្តែ​លោក​បាន​ចាកចេញ​ពី​ក្លឹប​នេះ​កាល​​​ពី​ខែ​តុលា​ ឆ្នាំ​២០២១។

Benevento ដែល​បាន​កាត់​ចេញ​ពី Serie A កាល​ពី​រដូវ​កាល​២០២០-២១ ពេល​នេះ​កំពុង​ស្ថិត​នៅ​លេខ​១៣​ក្នុង​តារាង​ពិន្ទុ ​Serie B មាន​៧​ពិន្ទុ​ពី​ការ​លេង​៦​ប្រកួត៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ