វត្ដទី៦ ក្នុងរដូវបុណ្យភ្ជុំ សាយ សៀរ៉ា ស្កាត់រកអ្នកលាងចានជូនបច្ច័យទៀត
- 2022-09-22 04:28:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្ដទី៦ ក្នុងរដូវបុណ្យភ្ជុំ សាយ សៀរ៉ា ស្កាត់រកអ្នកលាងចានជូនបច្ច័យទៀត
ចន្លោះមិនឃើញ
“ហោចណាស់ ១ឆ្នាំបាន៧វត្ដ ដូនតាប្រាកដលោកទទួលផល រួចហើយឲ្យពរបវររៀងរាល់ សូមកូនចៅស្គាល់សុខសាន្ដរុងរឿង” នេះជាឃ្លាមួយក្នុងបទ “រដូវបិណ្ឌភ្ជុំ”ដែលប្រជាពុទ្ធបរិស័ទនិយមចាក់ស្ដាប់កម្សាន្ដក្នុងរដូវភ្ជុំម្ដងៗ។ ដោយឡែក តារាសម្ដែងរូបសង្ហា សាយ សៀរ៉ា បានទៅវត្ដដាក់បិណ្ឌបាន ៦វត្ដហើយ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា នេះ។
សៀរ៉ា និយាយថា រដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះរូបលោក និងអ្នកមានគុណទាំងពីរបានទៅធ្វើបុណ្យ និងចែកទានហោចណាស់ឲ្យបាន ៧វត្ដ។ គិតត្រឹមព្រឹកនេះ លោកទៅបានចំនួន ៦វត្ដហើយ គឺវត្ដស្វាយសាច់ភ្នំ វត្ដអំពិល វត្ដត្រពាំងឈូក ខេត្ដកំពង់ស្ពឺ វត្ដទេព វត្ដសំពៅ និងវត្ដប្រជុំសាគរ។
ក្នុងឱកាសទៅវត្ដប្រគេនចង្ហាន់ព្រះសង្ឃនេះ គេសង្កេតឃើញតារារូបនេះជូនបច្ច័យចាស់ៗ និងក្មេងវត្ដផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះ គឺលោកបានសំដៅទៅជូនលុយដល់អ៊ុំៗដែលជាអ្នកមើលការខុសត្រូវចានឆ្នាំងវត្ដ ជាពិសេសអ្នកលៀងចានឆ្នាំង និងកូនសិស្សលោកកម្សត់ៗជាច្រើននាក់។
សម្រាប់ភ្ជុំធំលោក គ្រោងទៅធ្វើបុណ្យនៅវត្ដស្វាយសាច់ភ្នំ ដែលជាវត្ដមួយស្ថិតនៅក្នុងស្រុកកំណើតរបស់លោកម្ដងទៀត។ លោកមានអារម្មណ៍សប្បាយ និងចិត្ដស្ងប់សុខ ដែលបានធ្វើបុណ្យ និងចែកទានជាមួយអ្នកមានគុណទៅកាន់ចាស់ៗ និងអ្នកខ្វះខាត ទន្ទឹមគ្នានឹងការយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានច្រើនវត្ដដូចនេះ៕