BeyondTheGames៖ យុទ្ធនាការ​បំផុស​មហាជន​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ស៊ីហ្គេម​ ២០២៣​

  • 2022-10-02 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក.)​ កាល​ពី​ថ្ងៃទី៣០​ ខែ​កញ្ញា​ ២០២២​ នេះ​បាន​ប្រកាស​បើក​យុទ្ធនាការ​ BeyondTheGames​ ជា​ការ​បំផុស​ដល់​មហាជន​ឲ្យ​មាន​មនោសញ្ចេតនា​ និង​មោទកភាព​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ នៅ​កម្ពុជា។​

ឯកឧត្តម សុខ សប្បាយណា

សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក.)​ ក្នុង​នាម​ជា​ដៃគូ​របស់​ CAMSOC ​គឺ​បាន​បង្កើត​យុទ្ធនាការ​ BeyondTheGames​ នេះ​ឡើង​ក្នុង​ការ​រួម​ចំណែក​លើ​ការ​ផ្សព្វផ្សាយ​នូវ​ព្រឹត្តិការណ៍​ពិេសស​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទទួល​ជា​ម្ចាស់ផ្ទះ​លើក​ទី១​ នៃ​ស៊ីហ្គេម​ លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១២​ ឆ្នាំ​២០២៣។​

ទិដ្ឋភាពក្នុងពិធី

BeyondTheGames​ គឺ​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ​ឲ្យ​បាន​ដឹង​មាន​មនោសញ្ចេតនា​ មាន​មោទកភាព​ ជា​ពិសេស​ការ​ចូលរួម​បាន​ផុលផុស​ទាំង​អស់​គ្នា​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ខាង​លើ​នេះ។​

ទិដ្ឋភាពក្នុងពិធី

រំលឹក​ដែរ​ថា​ ពិធី​បើក​យុទ្ធនាការ​ BeyondTheGames​ ធ្វើ​ឡើង​នៅ​អគារ​ KAMPU​ កាល​ពី​ល្ងាច​ថ្ងៃ​ទី៣០​ ខែ​កញ្ញា​ ២០២២។​ ក្នុង​ពិធី​នោះ​គឺ​មាន​ការ​ចូលរួម​ពី​ឯកឧត្តម​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ឯកឧត្ដម​ ស សុខា​ ឯកឧត្ដម​ សុខ​ សប្បាយ​ណា​ អត្តពលិក​ឆ្នើម​ និង​ជា​ម្ចាស់​មេដាយ​កម្រិត​អន្តរជាតិ​ច្រើន​រូប​ ព្រឹទ្ធាចារ្យ​កីឡា-​សិល្បៈ​ និង​សិល្បករ​ សិល្បៈ​ការិនី​ជា​ច្រើន​ផងដែរ៕​

ទិដ្ឋភាពក្នុងពិធី

អត្ថបទ៖ នួន ស៊ីណា​