ក្រុម Burn X Flash ឈ្នះពានរង្វាន់ MPL Cambodia Autumn Split 2022 នឹងធ្វើជាតំណាងឲ្យកម្ពុជាប្រកួតជើងឯកកីឡាអេឡិចត្រូនិច M4 World Championship នៅឥណ្ឌូនេស៊ី

  • 2022-10-04 08:23:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Burn X Flash បានឈ្នះការប្រកួតកីឡាអេឡិចត្រូនិក MPL Cambodia Autumn Split 2022 ជាកម្មវិធីប្រកួតមួយ ឧបត្ថម្ភដោយក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា។

ក្រុម Burn X Flash បានយកឈ្នះក្រុម Logic Esports ដើម្បីដណ្តើមជើងឯកក្នុងការប្រកួតផ្ដាច់ព្រ័ត្រកាលពីល្ងាចថ្ងៃអាទិត្យ ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ប្រមាណ៣ពាន់នាក់ នៅឯផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ។ ក្នុងនោះ បើយោងតាម Esports Charts ចំនួនអ្នកមើលតាមរយៈអ៊ីនធឺណិតបានហក់ឡើងដល់ជាង ១១ម៉ឺននាក់ពេលកំពុងផ្សាយផ្ទាល់ ។ ចំណែកឯចំនួនទស្សនាសរុបក្នុងរយៈពេល ២៤ ម៉ោងគឺមានចំនួន ១,៥ លានដង។

នៅពេលនេះ ក្រុម Burn X Flash នឹងធ្វើជាតំណាងឲ្យប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិច M4 World Championship នៅខែមករា ឆ្នាំ ២០២៣ នៅឯទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងការឈ្នះជើងឯក ក្នុងកម្មវិធី MPL Cambodia Autumn Split 2022 ក្រុម Burn X Flash បានទទួលប្រាក់រង្វាន់ចំនួន ១,៦០០០ដុល្លារ។

ជាមួយគ្នានេះ ក្រុមហ៊ុនមិត្តហ្វូន បានឲ្យដឹងថា ក្រុមហ៊ុនបានសង្កេតឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៃគុណភាពកីឡាអេឡិចត្រូនិកនៅកម្ពុជា ហើយក៏មានឃើញពីការរួមចំណែករបស់ខ្លួន ដែលបានចូលរួមឧបត្ថម្ភកម្មវិធីនេះផងដែរ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុន វៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះទទួលបានជោគជ័យយ៉ាងខ្លាំង ។ យើងសង្កេតឃើញថាការអភិវឌ្ឍន៍កីឡាអេឡិចត្រូនិកនៅកម្ពុជាកាន់តែមានលក្ខណៈវិជ្ជាជីវៈខ្លាំងឡើង ។ យើងនឹងជួយអមដំណើរដល់វិស័យកីឡាអេឡិចត្រូនិចនៅកម្ពុជានេះឲ្យមានការអភិវឌ្ឍបន្ថែមទៀតដើម្បីអភិវឌ្ឍឲ្យឈានទៅរកដល់កម្រិតតំបន់ និងពិភពលោក”។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) បានបន្ថែមថា «ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រវិស័យកីឡាក្នុងប្រទេសកម្ពុជាតាំងពីដើមដំបូងរៀងមកនោះ យើងពិតជាសប្បាយចិត្តដែលក្រុមហ៊ុន មិត្តហ្វូន តែងតែចួលរួមជាផ្នែកមួយ ដែលនាំមកនូវភាពជោគជ័យក្នុងកម្មវិធីកីឡាក្នុងប្រទេសកម្ពុជា”។

ក្រៅពីកម្មវិធីកីឡាអេឡិចត្រូនិក ក្រុមហ៊ុនមិត្តហ្វូន ក៏កំពុងជួយឧបត្ថម្ភដល់លីកបាល់ទាត់កំពូលរបស់កម្ពុជាផងដែរ សម្រាប់រយៈពេលបីឆ្នាំបន្ថែមទៀត ពីឆ្នាំ ២០២២ ដល់ ២០២៤។

មិត្តហ្វូននិយាយថា ការឧបត្ថម្ភគាំទ្រដល់វិស័យកីឡា និងកីឡាអេឡិចត្រូនិកនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា៕

អត្ថបទថ្មី