បច្ចុប្បន្នភាពស្ដីពីការងាររបស់ TikTok ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ

  • 2022-10-06 02:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២៖ ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។ TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពានគោលនយោបាយរបស់ខ្លួនចេញ។ ប្លេតហ្វមនេះ មានបំណងធ្វើឱ្យមានតម្លាភាពអំពីមាតិកាត្រូវបានដកចេញទាំងនោះជាមួយក្រុមអ្នកបង្កើត និងតាមរយៈរបាយការណ៍ការអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។

Cormac Keenan ប្រធានផ្នែកទំនុកចិត្ដ និងសុវត្ថិភាពនៅ TikTok បានមានប្រសាសន៍ថា៖ «ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាថ្មីនោះទេ តែអ៊ីនធឺណិតផ្តល់នូវលទ្ធភាពថ្មីដល់បញ្ហាប្រឈមចាស់។ យើងទទួលស្គាល់នូវផលប៉ះពាល់ដែលព័ត៌មានក្លែងក្លាយអាចកើតមាននៅក្នុងការធ្វើឱ្យបាត់បង់ជឿទុកចិត្តលើសុខភាពសាធារណៈ ដំណើរការបោះឆ្នោត ការពិត និងវិទ្យាសាស្ត្រ។ យើងប្តេជ្ញាធ្វើជាផ្នែកមួយនៃដំណោះស្រាយ។ យើងចាត់ទុកព័ត៌មានក្លែងក្លាយជាករណីធ្ងន់ធ្ងរបំផុត។ យើងប្រកាន់យកនូវវិធីសាស្រ្តច្រើនយ៉ាងក្នុងការបញ្ឈប់ពីការរីករាលដាល ខណៈពេលដែលការបង្កើនព័ត៌មានត្រឹមត្រូវ និងការវិនិយោគលើការអប់រំអក្ខរកម្មឌីជីថល ដើម្បីជួយដោះស្រាយបញ្ហាធំៗ»។

គោលនយោបាយរបស់យើង

គោលនយោបាយសុចរិតភាពរបស់ TikTok មានគោលបំណងលើកកម្ពស់បទពិសោធគួរឱ្យទុកចិត្ត និងពិតប្រាកដ។ គោលនយោបាយទប់ស្កាត់ព័ត៌មានក្លែងក្លាយបង្កគ្រោះរបស់ប្លេតហ្វមនេះ ហាមឃាត់មាតិកាដែលអាចបំភាន់សហគមន៍របស់យើងអំពីនីតិវិធីដោះស្រាយកង្វះមហាជន សុខភាពសាធារណៈ ឬសុវត្ថិភាព។ ជាឧទាហរណ៍ TikTok មិនអនុញ្ញាតឱ្យមានព័ត៌មានក្លែងក្លាយផ្នែកវេជ្ជសាស្ដ្រអំពីថ្នាំបង្ការ ឬ COVID -19 ហើយយើងមិនអនុញ្ញាតឱ្យមានព័ត៌មានខុសអំពីការបោះឆ្នោតនោះទេ។ គោលការណ៍ទាំងនេះអាចត្រូវបានអនុវត្តចំពោះមាតិកាដ៏ធំទូលាយ ហើយយោងតាមផែនការ មាតិកានេះត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ ជារឿយៗដោយផ្អែកលើអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។

បន្ថែមពីលើការដកចេញនូវមាតិកាដែលមិនត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ ឬសហគមន៍ TikTok ក៏ដកចេញនូវគណនីដែលប៉ងបំភាន់ដល់មហាជន ឬប្រើប្រាស់ TikTok ដើម្បីបោកបញ្ឆោតមតិសាធារណៈផងដែរ។ វិធានការទាំងនេះមានចាប់ពីការបង្កើតគណនីមិនពិត ឬក្លែងក្លាយ រហូតដល់កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសប់ក្នុងការបំផ្លាញទំនុកចិត្តសាធារណៈ។ តួអង្គទាំងនេះមិនដែលឈប់អភិវឌ្ឍយុទ្ធសាស្ត្ររបស់ពួកគេទេ ហើយ TikTok បន្តស្វែងរកការពង្រឹងគោលនយោបាយរបស់ខ្លួន នៅពេលដែល TikTok រកឃើញប្រភេទមាតិកា និងអាកប្បកិរិយាថ្មីៗ។

ការអនុវត្តគោលនយោបាយរបស់ TikTok

នៅ TikTok ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកសុវត្ថិភាពរាប់ពាន់នាក់ ធ្វើការរួមគ្នាដើម្បីអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ដើម្បីធ្វើវាឱ្យមានប្រសិទ្ធភាពក្នុងទ្រង់ទ្រាយធំ TikTok បន្តវិនិយោគលើយន្ដការសម្រាប់រាយការណ៍មាតិកាបំពាន ព្រមទាំងការកែសម្រួលដោយផ្អែកលើបច្ចេកវិទ្យា។ ប្លេតហ្វម ពឹងអាស្រ័យលើ ការកែសម្រួលដោយស្វ័យប្រវត្តិ នៅពេលដែលប្រព័ន្ធនេះមានទំនុកចិត្តខ្ពស់ថា មាតិកានោះបានបំពាន។ ដូច្នេះ ប្លេតហ្វម អាចលុបនូវរាល់ការបំពានគោលនយោបាយរបស់ខ្លួនភ្លាមៗ។

យ៉ាងណាមិញ ព័ត៌មានក្លែងក្លាយមានលក្ខណៈខុសប្លែកពីបញ្ហានៃមាតិកាផ្សេងទៀត។ បរិបទ និងការត្រួតពិនិត្យការពិតមានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់ខ្លួនឱ្យបានជាប់លាប់ និងត្រឹមត្រូវ។ ដូច្នេះ ខណៈពេលដែល TikTok ប្រើគំរូកម្មវិធីវិភាគទិន្នន័យដោយស្វ័យប្រវត្ដិ ដើម្បីជួយរកឱ្យឃើញព័ត៌មានក្លែងក្លាយដែលអាចកើតមាននោះ វិធីសាស្រ្តចុងក្រោយនៅថ្ងៃនេះ គឺត្រូវឱ្យក្រុមកែសម្រួលរបស់ខ្លួនធ្វើការវាយតម្លៃ បញ្ជាក់ និងលុបការរំលោភបំពានលើព័ត៌មានក្លែងក្លាយចេញ។ TikTok មានក្រុមអ្នកកែសម្រួលឯកទេសចំពោះព័ត៌មានក្លែងក្លាយ ដែលបានបង្កើនការបណ្តុះបណ្តាល ជំនាញ និងឧបករណ៍ដើម្បីចាត់វិធានការលើព័ត៌មានក្លែងក្លាយ។ នេះរួមបញ្ចូលទាំងការចូលដោយផ្ទាល់ទៅកាន់ដៃគូត្រួតពិនិត្យការពិតរបស់ខ្លួន ដែលជួយវាយតម្លៃភាពត្រឹមត្រូវនៃមាតិកា។

TikTok មានដៃគូត្រួតពិនិត្យការពិតជាច្រើននៅជុំវិញពិភពលោកដែលពិនិត្យមើលខ្លឹមសារមាតិកាជាង ៣០ ភាសា។ ដៃគូត្រួតពិនិត្យការពិតទាំងអស់របស់ខ្លួនត្រូវបានទទួលស្គាល់ដោយបណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ ជាហត្ថលេខីដែលបានផ្ទៀងផ្ទាត់នៃក្រមគោលការណ៍របស់បណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ។ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលមាតិកាកំពុងត្រូវបានពិនិត្យការពិត ឬនៅពេលដែលមាតិកាមិនអាចបញ្ជាក់បានតាមរយៈការពិនិត្យមើលការពិត វានឹងត្រូវបានចាត់ចូលជាប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ For You feeds។ ប្រសិនបើអ្នកពិនិត្យការពិតបញ្ជាក់ថា វាជាមាតិកាក្លែងក្លាយ TikTok ទំនងវាត្រូវលុបវីដេអូចេញពីផ្លេតហ្វមរបស់ខ្លួន ឬដាក់វីដេអូនេះទៅក្នុងប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ For You feeds។

ដើម្បីបន្តសមត្ថភាពស្វែងរក និងលុបព័ត៌មានក្លែងក្លាយ TikTok បានធ្វើការវិនិយោគសំខាន់ៗមួយចំនួននៅឆ្នាំនេះ រួមមានៈ

  • បន្តការវិនិយោគគំរូកម្មវិធីវិភាគទិន្នន័យដោយស្វ័យប្រវត្ដិ និងបង្កើនសមត្ថភាពវិភាគលើគំរូទាំងនេះយ៉ាងឆាប់រហ័ស ស្របទៅតាមការផ្លាស់ប្តូរឥតឈប់ឈរនៃការវិវត្ដន៍ព័ត៌មានក្លែងក្លាយ។
  • ធ្វើឱ្យប្រសើរឡើងនូវការរកឃើញនៃសំឡេង និងរូបភាពដែលបំភាន់ ដើម្បីកាត់បន្ថយមាតិកាបោកប្រាស់។
  • ណែនាំមូលដ្ឋានទិន្នន័យនៃការអះអាងដែលបានត្រួតពិនិត្យការពិតពីមុន ដើម្បីជួយអ្នកកែសម្រួលព័ត៌មានក្លែងក្លាយដោយធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ។
  • ដំណើរការកម្មវិធីស៊ើបអង្កេតយ៉ាងសកម្មជាមួយអ្នកត្រួតពិនិត្យការពិតរបស់ខ្លួន ដែលរាយការណ៍មាតិកាបំពានថ្មី និងផ្លាស់ប្ដូរឥតឈប់ឈរ ដែលពួកគេកំពុងមើលឃើញនៅលើអ៊ីនធឺណិត។ នេះអនុញ្ញាតឱ្យយើងរកមើលមាតិកាបំពានទាំងនេះនៅលើប្លេតហ្វមរបស់យើង និងលុបចោលរាល់ការបំពាន។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពីត្រីមាសមុន TikTok បានកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយចំនួន ៣៣ ដែលបណ្តាលឱ្យមានការលុបវីដេអូចំនួន ៥៨០០០ឃ្លីប ចេញពីផ្លេតហ្វម។

ខណៈការបំពានលើគោលនយោបាយសុចរិតភាព និងភាពត្រឹមត្រូវរបស់ TikTok មានត្រឹមចំនួនតិចជាង ១ភាគរយ នៃវីដេអូដែលត្រុវលុបចោលទាំងអស់ ការវិនិយោគចេះតែបន្ដទាំងនេះបានផ្ដល់នូវគុណប្រយោជន៍ចំពោះការរកឃើញ និងការអនុវត្ដដ៏សកម្មនៃគោលនយោបាយទាំងនេះរបស់ខ្លួន។

សហការជាមួយអ្នកដទៃ

TikTok ជឿជាក់យ៉ាងមុតមាំថា កិច្ចសហការជាមួយអ្នកជំនាញ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ ប្លេតហ្វមនេះ មានការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយក្រុមប្រឹក្សាពិគ្រោះអំពីមាតិកា/សុវត្ថិភាព ក្រុមអ្នកស្រាវជ្រាវ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន។ កិច្ចសហការនេះមិនត្រឹមតែជួយពង្រឹងគោលនយោបាយរបស់ TikTok និងចំណេះដឹងទូទៅអំពីនិន្នាការ និងបញ្ហាប៉ុណ្ណោះទេ វាក៏អាចឱ្យប្លេតហ្វមបង្កើននូវទំនុកចិត្ដចំពោះកម្មវិធីទូរស័ព្ទរបស់ខ្លួនផងដែរ។ ឧទាហរណ៍ TikTok បានបង្កើតមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើងជាមួយនឹងមាតិកា ដែលមានគោលបំណងផ្ដល់នូវជំនាញចេះវាយតម្លៃមាតិកាពួកគេប្រើប្រាស់ ដោយបង្ហាញមាតិកាពីអ្នកជំនាញនៅ MediaWise និងសមាគមជាតិនៃការអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនៃការបោះឆ្នោត TikTok បង្កើតមជ្ឈមណ្ឌលបោះឆ្នោត ដើម្បីផ្តល់សិទ្ធិទទួលបានព័ត៌មានពិតអំពីការបោះឆ្នោត និងការបោះឆ្នោតក្នុងស្រុក [ពីអង្គការនានា ដូចជា សមាគមជាតិនៃរដ្ឋមន្ដ្រីការបរទេស និង Ballotpedia]។ ដើម្បីគាំទ្រដល់សុខភាពសាធារណៈ ប្រជាពលរដ្ឋអាចចូលមើលព័ត៌មានអំពី COVID-19 និងជំងឺអុតស្វាពីអង្គការសុខភាពពិភពលោកតាមរយៈ hashtag PSAs និងស្លាកនៅលើវីដេអូ។

TikTok នឹងបន្តនិយាយឡើងវិញអំពីរបៀបដែលប្លេតហ្វមដោះស្រាយបញ្ហាប្រឈមនេះ ហើយ TikTok ស្គាល់ Ballotpedia ថា ការងាររបស់ខ្លួននឹងមិនបញ្ចប់ឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់ TikTok ក្នុងកិច្ចការពារប្លេតហ្វមរបស់ខ្លួន សូមចូលទៅកាន់មជ្ឈមណ្ឌលតម្លាភាព៕