ល្អ​ហួស! Salah ធ្វើ​បាន Hat-Trick លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Champions League

  • 2022-10-13 02:48:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បម្រុង Mohamed Salah ធ្វើ​បាន​គ្រាប់​បាល់​ Hat-Trick លឿន​បំផុត​ត្រឹម​៦​នាទី ក្នុង​ជ័យជម្នះ​របស់ Liverpool ៧-១ លើ Ranger ក្នុង​ពាន​រង្វាន់ Champions League។

កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​​បាន​ប្ដូរ​​ចូល​​នៅ​នាទី​ទី​៦៨ ជំនួស​ខ្សែ​ប្រយុទ្ធ Darwin Nunez។ បង្ហាញ​វត្តមាន​លើ​ទីលាន​បាន​តែ​១៣ Salah អាច​បំប៉ោង​សំណាញ់​​​ទី​បាន​ដល់​ទៅ​​៣​​គ្រាប់​រយៈពេល​ត្រឹម​តែ​៦​នាទី​ប៉ុណ្ណោះ​នៅ​ក្នុង​កីឡដ្ឋាន Ibrox Stadium។

៤​គ្រាប់​​ផ្សេង​ទៀត​របស់​ហង្សក្រហម​ធ្វើ​បាន​​ដោយ​ខ្សែ​ប្រយុទ្ធ Roberto Firmino ២​គ្រាប់​ម្នាក់​ឯង Nunez និង Harvey Elliott រក​បាន​ម្នាក់​មួយ​គ្រាប់។ ចំណែក​ឯ​មួយ​គ្រាប់​របស់ Ranger សម្រេច​ទី​ដោយ​ខ្សែ​បម្រើ​ប្រយុទ្ធ Scott Arfield។

ជ័យជម្នះ​នេះ Liverpool ឈរ​នៅ​លេខ​២​ក្នុង​តារាង​ពិន្ទុ​ពូល​ A គម្លាត​ក្រោម​ក្រុម​កំពូល​តារាង Napoli ៣​ពិន្ទុ។ Ajax ស្ថិតនៅ​លេខ​៣ ខណៈ Ranger នៅ​បាត​តារាង​​គ្មាន​ពិន្ទុ​រាប៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម