ក្បាច់​ប៉ះ​ក្បាច់!​ យ៉េន​ ឌីណា​ ប៉ះ​ ហ្វុនលួង​ ថ្ងៃ​អាទិត្យ​នេះ​នៅ​សង្វៀន​ PNN

  • 2022-10-13 04:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួប​​តានតឹង​ និង​ជា​ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​គុន​ខ្មែរ​ចង់​ទស្សនា​គឺ​មក​ដល់​ហើយ​សប្ដាហ៍​នេះ​លើ​សង្វៀន​ PNN ​រវាង​កីឡាករ​ល្អ​ក្បាច់​ យ៉េន​ ឌីណា​ នឹង​ត្រូវ​តតាំង​ជា​មួយ​ ហ្វុនលួង។​

ហ្វុនលួង ពេលស្មើ មេឃា

កីឡាករ​ យ៉េន​ ឌីណា​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ ប៉ះ​ ហ្វុនលួង​ ថ្ងៃ​អាទិត្យ​នេះ​គឺ​មក​ជំនួស​គេ​នោះ​ទេ​ ពោល​ដឹង​បាន​ប្រហែល​មួយ​សប្ដាហ៍​ដែរ។​ បើ​និយាយ​ពី​សមត្ថភាព​ដៃគូ​វិញ​អ្នក​ប្រដាល់​មក​ពី​កោះកុង​ខាង​លើ​បញ្ជាក់​ច្បាស់ៗ​ថា​ ហ្វុនលួង​ ជា​កីឡាករ​ថៃ​ល្អ​មួយ​រូប​ល្អក្បាច់​ជា​ពិសេស​កម្លាំង​តែ​ម្ដង។​

យ៉េន ឌីណា​ ប្រកួតកន្លងទៅ

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០២២​ នៅ​វៀតណាម​រូប​នេះ​ក៏​មាន​ក្ដី​បារម្ភ​លើ​កម្លាំង​ស៊ុហ្វ​ផង​ដែរ​ ព្រោះ​ដឹង​រៀង​យឺត​បន្តិច​ និង​ហ្វឹកហាត់​ក៏​មិន​សូវ​បាន​ច្រើន​ក្នុង​ការ​ត្រៀម​ប៉ះ​ជា​មួយ​អ្នក​លេង​គុន​ថៃ​ខាង​លើ​។​ យ៉ាងណា​ក៏​ដោយ​ខ្លួន​នឹង​ប្រើ​បច្ចេកទេស​ដែល​មាន​កន្លង​មក​ឲ្យ​អស់​ជា​មួយ​ ហ្វុនលួង​ និង​វ៉ៃ​តាម​សម្រួល​មិន​បង្ខំ​នោះ​ឡើយ​ ព្រោះ​ដៃគូ​ក៏​ជា​អ្នក​ក្បាច់​ដូច​គ្នា។​

រំលឹក​ដែរ​ថា​ យ៉េន​ ឌីណា​ ប្រហែល​៣ខែ​មក​នេះ​គឺ​មិន​ដែល​ឡើង​សង្វៀន​នោះ​ទេ។​ បច្ចុប្បន្ន​រូប​គេ​ជា​កីឡាករ​ជម្រើស​ជាតិ​ និង​កំពុង​ហ្វឹកហាត់​ក្នុង​ស្តាត​ចាស់៕​

អត្ថបទ៖ នួន ស៊ីណា​