សោកស្ដាយ Kante មិនអាចបង្ហាញវត្តមាននៅ World Cup បានឡើយ
- 2022-10-19 02:22:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ Kante មិនអាចបង្ហាញវត្តមាននៅ World Cup បានឡើយ
ចន្លោះមិនឃើញ
ខ្សែបម្រើជម្រើសជាតិបារាំងនិងក្លឹប Chelsea កីឡាករ N’Golo Kante មិនអាចបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ World Cup ដែលរៀបចំនៅប្រទេសកាតាបានឡើយ បន្ទាប់ពីវះកាត់របួសសរសៃពួរ។
Kante វ័យ៣១ឆ្នាំបានទទួលរងរបួសអំឡុងពេល Chelsea ប្រកួតស្មើគ្នា ២-២ ជាមួយ Spurs កាលពីថ្ងៃទី ១៤ ខែ សីហាកន្លងទៅ។ ក្នុងសេចក្ដីថ្លែងការណ៍របស់ Chelsea បាននិយាយថា ការវះកាត់របួសបានជោគជ័យ ប៉ុន្តែ Kante រំពឹងថានឹងត្រូវសម្រាករយៈពេល៤ខែ។
Kante ដែលឈ្នះពាន World Cup ជាមួយបារាំងកាលពីឆ្នាំ២០១៨ បានចូលក្នុងបញ្ជីកីឡាករលេងនៅ Premier League ដែលរបួសធ្ងន់ធ្ងរមិនអាចចូលលេង World Cup ដែលគ្រោងលេងនៅខែវិច្ឆិកា។ មិត្តរួមក្រម Chelsea របស់គេ កីឡាករ Reece James កំពុងស្ថិតក្នុងមន្ទិលសម្រាប់ជម្រើសជាតិអង់គ្លេស បន្ទាប់ពីមានរបួសជង្គង់ពេលលេងជាមួយ AC Milan នៅ UCL ក្នុងខែនេះ។
កាលពីដើមសប្ដាហ៍ ក្ដីសង្ឃឹមខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Diogo Jota ក្នុងការតំណាងឲ្យជម្រើសជាតិព័រទុយហ្គាល់ត្រូវបានបញ្ចប់ បន្ទាប់ពីលោក Jurgen Klopp បញ្ជាក់ថា កីឡាករវ័យ២៥ឆ្នាំរូបនេះនឹងត្រូវសម្រាករយៈពេលយូរ ព្រោះតែមានបញ្ហារបួសកំភួនជើង៕