កីឡាករដែលអាចមានឱកាសឈ្នះពាន Ballon d'Or ឆ្នាំ ២០២៣
- 2022-10-19 12:12:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករដែលអាចមានឱកាសឈ្នះពាន Ballon d'Or ឆ្នាំ ២០២៣
ចន្លោះមិនឃើញ
បើតាមការវិភាគរបស់របស់សារព័ត៌មានល្បីឈ្មោះ Goal កីឡាករខាងក្រោមមានឱកាសច្រើនក្នុងការឈ្នះពានរង្វាន់ Ballon d'Or ឆ្នាំ ២០២៣។
ការវិភាគនេះ គឺផ្អែកលើអត្រានៃការរកគ្រាប់បាល់បញ្ចូលទី និងការបញ្ជូនបាល់ស៊ុតចូលទី ព្រមទាំងទម្រង់លេងផ្សេងៗទៀតរបស់កីឡាករទាំងនោះក្នុងរដូវកាល ២០២២/២០២៣។ កីឡាករបាល់ទាត់ទាំងនោះរួមមាន៖
១០. Phil Foden៖ ស៊ុតចូល ៧ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ៣ លើក។
៩. Mohamed Salah៖ ស៊ុតចូល ១១ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ៤ លើក។
៨. Karim Benzema៖ ស៊ុតចូល ៥ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ១ លើក។
៧. Kevin De Bruyne៖ ស៊ុតចូល ២ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ១២ លើក។
៦. Vinicius Junior៖ ស៊ុតចូល ៧ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ៥ លើក។
៥. Robert Lewandowski៖ ស៊ុតចូល ១៤ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ៤ លើក។
៤. Erling Haaland៖ ស៊ុតចូល ២១ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ៣ លើក។
៣. Kylian Mbappe៖ ស៊ុតចូល ១៣ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ១ លើក។
២. Neymar៖ ស៊ុតចូល ១៣ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ១១ លើក។
១. Lionel Messi៖ ស៊ុតចូល ១២ គ្រាប់ និងបញ្ជូនបាល់ស៊ុតចូល (Assist) ៨ លើក៕