ចាយពេលថត ៨៥ថ្ងៃ «Black Adam» ហុចផលមកវិញ ជោគជ័យខ្លាំងមិនធម្មតា

  • 2022-10-24 02:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​ថ្មី​នាម​ជា​តួឯក របស់ Dwayne Johnson ក្នុងរឿង "Black Adam” ពិតជា​មិនធ្វើឲ្យអ្នក​រង់ចាំការសម្ដែង​របស់​លោកខកចិត្តឡើយ។ ចំនួនអ្នកចូល​មើល​ក៏ច្រើនខ្លាំង ដែលគិតជា​តួលេខលើ Box Office គឺកើនចំណូលដល់ទៅ ៦៧លានដុល្លារ ក្នុងថ្ងៃបើកឆាកនៃការចេញផ្សាយលើរោងកុន​ហើយជាតួលេខដ៏ល្អបំផុតក្នុង​ស្រុក និង ១៤០លានដុល្លារ ទូទាំងពិភពលោក។

«ជោគជ័យ​របស់ Black Adam គឺពិតជាសុបិនដែលក្លាជា​ការពិតមែន។ យើងបានប្រឹងប្រែងឆ្ពោះទៅកាន់គោលដៅគ្រួសារនេះនៅទីនេះ នៅ Seven Bucks អស់រយៈពេល ១៥ឆ្នាំហើយ ដោយអនុវត្តរាល់បទពិសោធដែលយើងទទួល​បាន ក្នុង​រយៈពេលេះជា​ច្រើនឆ្នាំ ដើម្បីជួយធ្វើយ៉ាងណា យក Project នេះ ឲ្យមានជីវិត ឬលេចរូបរាង»។ នេះគឺជាអ្វី​ដែលលោក Hiram Garcia ផលិតកររឿង "Black Adam” និងជានាយករបស់ ក្រុមហ៊ុន Johnson’s Seven Bucks បាន​លើកឡើង។

លោកនៅ​បាន​បញ្ជាក់​ដែរថា គោលដៅរបស់រឿងនេះ គឺ​ដើម្បីបង្កើតឱកាសតួអង្គថ្មី នៅក្នុង DCEU (DC Extended Universe) ដែល​នឹង​ផ្ដល់ឱកាសមួយ ក្នុងការពង្រីក Universe ឲ្យកាន់តែធំ ប៉ុន្តែអ្វីដែល​សំខាន់បំផុត គឺក្រុមការងារក៏ចង់បំពេញចិត្តអ្នកគាំទ្រដែរ។

សម្រាប់ដំណើរការថតនៃភាពយន្តខ្នាតធំនេះដែរ គឺត្រូវចំណាយពេល​ថតដល់ទៅ ៨៥ថ្ងៃ ពោលគឺនៅ​ក្នុង​អំឡុងពេល​នៃរដូវក្ដៅឆ្នាំ ២០២១។ ជារឿងគួរឲ្យសរសើរមួយទៀត ដ្បិតថតក្នុងសម័យកូវីដ ប៉ុន្តែគ្មានក្រុមការងារណាម្នាក់ឆ្លងជំងឺនេះឡើយ អាស្រ័យដោយបានការពារយ៉ាងខ្ជាប់ខ្ជួនខ្លាំងបំផុត៕

ប្រភព៖ Yahoo   អត្ថបទ៖ ធារី