ប្រធាន​សហព័ន្ធ​​ជឺជីតស៊ូ៖​ យើង​ខំ​ទាំង​អស់​គ្នា​ដើម្បី​លើក​កិត្តិយស​ជាតិ​នៅ​ឆ្នាំ​ ២០២៣​

  • 2022-10-26 10:17:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ សេង​ ប៊ុនសុង​ ប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​ លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ មន្ត្រី​សហព័ន្ធ​ទាំង​អស់​ឲ្យ​ខំប្រឹង​ប្រែង​ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

បណ្ឌិត​ សេង​ ប៊ុនសុង​(ស្ដាំ)

ថ្លែង​បន្ទាប់​ពី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​កីឡា​ជឺជីតស៊ូ​ បណ្ឌិត​ សេង ប៊ុនសុង​ បាន​ឲ្យ​ដឹង​ថា​ វា​ជា​ពេលវេលា​ល្អ​ហើយ​សម្រាប់​សហព័ន្ធ​នៅ​ពេល​នេះ​ដោយ​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ត្រឹមត្រូវ​ដូចគេឯង។​ ដូច្នេះ​ម្នាក់ៗ​ត្រូវ​តែ​មាន​ការ​ខំប្រឹង​ប្រែង​ និង​ធ្វើ​ចេញ​ពី​បេះដូង​ដើម្បី​បង្កើន​សមត្ថភាព​ ឬ​ឈាន​ដល់​ដណ្ដើម​ជ័យជម្នះ​នៅ​ស៊ីហ្គេម​ ២០២៣។​

គ្រូឧបទេស

ចំពោះ​គ្រូ​បង្វឹក​ ចៅក្រម​ អាជ្ញាកណ្ដាល​ មន្ត្រី​បច្ចេកទេស​ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​រួច​ហើយ​នេះ​សូម​យក​ទៅ​ប្រើប្រាស់​ និង​អនុវត្តន៍​ឲ្យ​បាន​ល្អ​មានតម្លាភាព​ត្រៀម​ជា​បណ្ដើរ​ៗ​នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​ក្រោយ​នេះ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ រយៈ​៤ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២១​ ដល់​ ២៤​ ខែ​តុលា​ ឆ្នាំ​២០២២។​ សិក្ខាកាម​ចូលរួម​សរុប​ ៤៩​នាក់៕​

ទិដ្ឋភាពបិទវគ្គ

អត្ថបទ៖ នួន ស៊ីណា​