Diego Simeone បេ្ដជ្ញាបន្តខំដឹកនាំ ATដើម្បីយកពាន UCL ទោះធ្លាក់ទៅ Europa League ក្នុងរដូវកាលនេះ
- 2022-10-27 11:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Diego Simeone បេ្ដជ្ញាបន្តខំដឹកនាំ ATដើម្បីយកពាន UCL ទោះធ្លាក់ទៅ Europa League ក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
ក្លឹប Atletico Madrid បានធ្លាក់ពីប្រកួត UEFA Champions League ត្រឹមវគ្គ៣២ក្រុម នៅក្នុងថ្ងៃនេះ ដោយនឹងទៅលេងនៅប្រកួត Europa League វិញនៅក្នុងរដូវកាលនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក Diego Simeone គ្រូបង្គោលក្លឹប Ateletico នេះបាននិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះថា ប្ដេជ្ញាបន្តខំដឹកនាំក្លឹបនេះដើម្បីយកពាន Champions League ឲ្យបាននៅឱកាសណាមួយ។
លោក Simeone បាននិយាយថា៖" ក្នុងពេលវេលានេះជាពេលដ៏ពិបាកបំផុតប៉ុន្តែខ្ញុំនឹងប្ដេជ្ងាបន្តខិតខំដឹកនាំក្លឹបនេះដើម្បីនាំយកនូវអ្វីដែលយើងត្រូវការគឺពាន Champions League នេះឯង "។
លោក Diego Simeone មកដឹកនាំ Atletico Madrid តាំងពីចុងឆ្នាំ២០១១មក ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ លោកដឹកនាំឲ្យក្លឹបនេះ ឈ្នះពានធំៗមួយចំនួនហើយ នៅតែពាន Champions League មួយនេះ៕
ប្រភព៖ Fabrizio Romano