Boroscope ជាឧបករណ៍តេស្តគុណភាពប្រេងឥន្ធនៈដំបូងគេ និងមានតែមួយគត់របស់ កាល់តិច ជាមួយនឹងបច្ចេកវិទ្យា Techron®

  • 2022-11-14 08:12:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ៖ កំណកកាបូនក្នុងម៉ាស៊ីន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការយានយន្ត។ ស្រមៃមើលវាតាមវិធីនេះ ម៉ាស៊ីនគឺជាបេះដូង ខណៈដែលកំណកកាបូនគឺដូចជាកូលេស្តេរ៉ូលដែលកំពុងតែកើនឡើងបន្តិចម្តងៗនៅខាងក្នុង។

ពេលណាកំណកកាបូនកាន់តែច្រើន វាកាន់តែធ្វើឲ្យម៉ាស៊ីនពិបាកដំណើរការបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ដូចជាឈាមរបស់ម៉ាស៊ីនដែរ ឥន្ធនៈដើរតួនាទីយ៉ាងសំខាន់ ដូច្នេះហើយ ការជ្រើសរើសម៉ាកឥន្ធនៈដែលត្រឹមត្រូវ គឺជារឿងចាំបាច់ណាស់។

តើប្រេងឥន្ធនៈម៉ាកអ្វីដែលពិតជាការពារម៉ាស៊ីនយានយន្តរបស់អ្នកពីកំណកកាបូន? តើមានអ្វីកើតឡើងនៅក្នុងម៉ាស៊ីន? ដើម្បីស្វែងយល់រឿងនេះ កាល់តិច បានប្រើឧបករណ៍ Boroscope ជាកាមេរ៉ាដែលអាចបត់បែនបានតាមកម្រិតវេជ្ជសាស្ត្រ ដែលអាចពិនិត្យម៉ាស៊ីនរបស់រថយន្ត ថាតើមានកំណកកាបូននៅក្នុងសន្ទះប្រេង ឬអត់។

អ្នកជំនាញខាងប្រេងឥន្ធនៈរបស់ កាល់តិច បានធ្វើតេស្ត Boroscope នៅទីផ្សារជាច្រើន រួមមាន៖ ប្រទេសហ្វីលីពីន ទីក្រុងហុងកុង កម្ពុជា និងប្រទេសថៃ។ អ្នកជំនាញ បានអញ្ជើញអ្នកប្រើប្រាស់ប្រេងកាល់តិច និងអ្នកមិនប្រើប្រាស់ប្រេង កាល់តិច ដើម្បីឱ្យដឹងថាតើជម្រើសនៃប្រេងឥន្ធនៈរបស់ពួកគេមានប្រសិទ្ធភាពក្នុងការលាងសម្អាតម៉ាស៊ីនរបស់ពួកគេដែរឬទេ។

ដោយប្រើម៉ាស៊ីន Boroscope កាល់តិច បានថតរូបសន្ទះប្រេងរថយន្តរបស់ម្ចាស់យាន្តនីមួយៗ។ រូបថតទាំងនេះ ត្រូវបានវាយតម្លៃដោយប្រើប្រព័ន្ធ CRC IVD ដែលលេខ 10 តំណាងឱ្យ "ភាពស្អាតល្អឥតខ្ចោះ" ។

បន្ទាប់ពីការធ្វើតេស្តរួច កាល់តិច បានរកឃើញថា អ្នកដែលប្រើម៉ាកឥន្ធនៈផ្សេងពីប្រេងកាល់តិច មានម៉ាស៊ីនកខ្វក់ជាងអ្នកប្រើប្រាស់ កាល់តិច។ នេះជាសក្ខីភាពបានបង្ហាញថា កាល់តិច ជាមួយ Techron® បានជួយសម្អាតម៉ាស៊ីនពីកំណកសំណល់កខ្វក់ និងការពារ ពីការកកិតបានយ៉ាងល្អ បើប្រៀបធៀបទៅនឹងម៉ាកឥន្ធនៈផ្សេងទៀត។ អ្នកចូលរួមទាំងអស់ បានភ្ញាក់ផ្អើលពេលឃើញលទ្ធផលដែលបង្ហាញដោយ Boroscope!

សូមទស្សនាវីដេអូ និងស្វែងយល់បន្ថែមអំពីថាមពលសម្អាតដែលគ្មានគូប្រៀបរបស់ Techron®....

លោក Pongtorn Tangmanuswong នាយកប្រចាំប្រទេស បានមានប្រសាសន៍ថា«ការធ្វើតេស្ត Boroscope បានបង្ហាញឲ្យម្ចាស់យានជំនិះបានដឹងថា មិនមែនគ្រប់ឥន្ធនៈទាំងអស់មានគុណភាពដូចគ្នានោះទេ។ ប្រេងឥន្ធនៈ កាល់តិច បន្តធ្វើការក្នុងការជួយរក្សា និងសម្អាតម៉ាស៊ីនយានយន្តរបស់លោកអ្នក និងមានដំណើរការល្អ តាមរយៈការបន្ថែមបច្ចេកវិទ្យា Techron® ដែលផ្តល់នូវអត្ថប្រយោជន៍ចំនួនប្រាំយ៉ាង៖ ថាមពលអតិបរមា ការសន្សំសំចៃប្រេង ការបំភាយឧស្ម័នទាប ការបើកបរកាន់តែរលូន និងការធ្វើដំណើរដោយទំនុកចិត្ត»។

«យើងមានមោទនភាពយ៉ាងខ្លាំងចំពោះលទ្ធផលតេស្តរបស់ Boroscope ។ ទាំងនេះផ្តល់នូវភស្តុតាងជាក់ស្តែងនៃភាពអស្ចារ្យចំពោះគុណភាពរបស់ប្រេងកាល់តិច ជាមួយបច្ចេកវិទ្យា Techron®។ យើងត្រូវបានគេចាត់ទុកថាជាប្រេងឥន្ធនៈដែលបានផ្តល់នូវថាមពលសម្អាតគ្មានគូប្រៀបដើម្បីជួយយានយន្តអតិថិជនរបស់យើងឱ្យដំណើរការបានល្អបំផុត។ វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូនតែផលិតផលឥន្ធនៈណាដែលមានគុណភាពល្អបំផុតប៉ុណ្ណោះ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Pongtorn Tangmanuswong។

តាមរយៈការធ្វើតេស្ត ឥឡូវនេះ ម្ចាស់យានយន្តគ្រប់ប្រភេទ បានយល់ដឹងកាន់តែច្បាស់អំពីថាមពលសម្អាតដ៏អស្ចារ្យរបស់ Techron®។

កាល់តិច ជាម៉ាកយីហោតែមួយគត់នៅកម្ពុជា ដែលផ្តល់នូវប្រេងឥន្ធនៈប្រកបដោយគុណភាព និងទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® នៅក្នុងគ្រប់ប្រភេទប្រេងឥន្ធនៈរបស់ខ្លួនដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិចទូទាំងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន ឈេហ្វរ៉ុន

ក្រុមហ៊ុន ឈេហ្វរ៉ុន គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក។ យើងជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់ដើម្បីសម្រេចបាននូវភាពរុងរឿង និងរក្សានិរន្តរភាពពិភពលោក។ ក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ចែកចាយប្រេងឥន្ធនៈ ប្រេងរំអិល ផលិតផលធ្វើអំពីប្រេង និងសារធាតុបន្ថែម រួមទាំងអភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យរីកចម្រើន។ យើងផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេកាបូននៅក្នុងប្រតិបត្តិការរបស់យើង និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាបឲ្យស្របតាមចក្ខុវិស័យអាជីវកម្មទំនើបរបស់យើង។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ឈេហ្វរ៉ុន សូមចូលទៅកាន់គេហទំព័រ www.chevron.com

អត្ថបទថ្មី