ចិត្តសប្បុរសណាស់! ក្រុមហ៊ុនឡានជប៉ុន ISUZU Cambodia បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ឱ្យមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈ Sai

  • 2022-11-17 09:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អរគុណក្រុមហ៊ុន Isuzu Cambodia ដែលបានបរិច្ចាគថវិកាចំនួន ១០០០០ ដុល្លារ ជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈ កម្មវិធីរត់ដើម្បីសប្បុរសធម៌ Run With Sai ៤ សែនជំហាន កាលពីចុងខែតុលានេះ យើងឃើញថាក្រុមហ៊ុនឡានជប៉ុនមួយនេះតែងតែចូលរូមការងារសប្បុរសធម៌ជារឿយៗ។

អ្វីដែលកាន់តែគួរឲ្យកោតសរសើរថែមទៀតនោះគឺវត្តមានផ្ទាល់ពីសំណាក់ លោក Shuichiro Mori ដែលជាអគ្គនាយកក្រុមហ៊ុន Isuzu ចូលរួមរត់ជាមួយលោកសាយចំងាយ ៥គីឡូម៉ែត្រ និងបានឧបត្ថម្ភនូវរថយន្ត Pick Up និង SUV សម្រាប់ដំណើរការ ការងារសង្គមនេះរយៈពេល ៩ថ្ងៃ ពីភ្នំពេញទៅខេត្តសៀមរាបផងដែរ។

តាមដែលយើងបានកត់សំគាល់ ខាងក្រោមជាសកម្មភាពខ្លះៗដែលក្រុមហ៊ុនបានចូលរួមចំណែកក្នុងសកម្មភាពសង្គមកន្លងមក៖

  • ការចូលរួម ព្រះរាជសប្បុរសធម៌ តាមរយៈ ព្រះមហាក្សត្រ ជាអង្ករ និង រថយន្ត D-Max
  • ការបរិច្ចាគម៉ាសទៅ ក្រសួងសុខាភិបាល កំឡុងពេល Covid-19
  • ការបរិច្ចាគថវិកាទៅ មន្ទីពេទ្យគន្ធបុប្ផា
  • ការបរិច្ចាគជូនប្រជាជនរងគ្រោះ ដោយទឹកជំនន់នៅកំពង់ស្ពឺ
  • ការសហការជាមួយ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងចែកមួកសុវត្ថិភាពជូនដល់ប្រជាជនគ្រប់ខេត្តក្រុង
  • ការចូលរួមដាំដើមកោងកាង ១០០០ ដើម នៅ ខេត្តកោះកុង ដែលជាការផ្សារភ្ជាប់នឹងការស្រឡាញ់ ថែរក្សានិងការពារបរិស្ថាន និងគិតគូរទៅដល់ប្រភពធនធានធម្មជាតិជីវៈចម្រុះនៅក្នុង ប្រទេសកម្ពុជា និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀតដែលយើងបានសង្កេតកន្លងមក។

ខាងក្រោមជាប្រភេទរថយន្ត ISUZU Pick Up និង SUV ដែលទំនើប ប្រព័ន្ធសុវត្ថិភាពខ្ពស់ ជាពិសេសល្បីខាងមហាសន្សំសំចៃប្រេងក្នុងចំនោមរថយន្តថ្មី Pick up និង SUV ក្នុង ប្រទេសកម្ពុជា ដែលមានទីតំាងលក់នៅទល់មុខព្រលាន យន្ដហោះពោធ៍ចិនតុង។

ISUZU D-MAX Hi-Lander 2023 1.9L តំលៃ 45 800 $ (ពណ៌សកាម៉ៃថែម 700$) ម៉ាស៊ីន Euro4, ADAS

ISUZU D-MAX V-Cross 2023 3.0 L តំលៃ 53 900 $ (ពណ៌សកាម៉ៃថែម 600$) ម៉ាស៊ីន Euro4, ADAS

ISUZU MU-X 2023 ម៉ាស៊ីន 3.0L តម្លៃចាប់ពី 67 500 $

ទំនាក់ទំនងក្រុមហ៊ុន៖