Dingdong ប្ដីម៉ារីម៉ា បង្ហើបរូបមន្តរក្សាចំណងស្នេហ៍ឲ្យកាន់តែផ្អែម និងគេចផុតពីការឈ្លោះគ្នាព្រឹកល្ងាច

  • 2022-11-18 06:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ តារាសម្ដែងហ្វីលីពីន Dingdong Dantes បាន​ចែករំលែកនូវគន្លឹះមួយចំនួន ក្នុងការរក្សាសុភមង្គលគ្រួសារ ឲ្យកាន់តែមានក្ដីសុខ ក្រោយរៀបការបានជិត ១០ឆ្នាំ ព្រមទាំងមានកូន ២នាក់ទៀត។

Dingdong បាន​និយាយថា លោក​ និងភរិយា (តារាសម្ដែង Marian Rivera) មិនត្រឹមតែជាប្ដីប្រពន្ធទេ ប៉ុន្តែពួកគេ​ក៏ជាមិត្តល្អនឹងគ្នាដែរ និងតែងពឹងផ្អែកគ្នាទៅវិញទៅមក។

«យើងចាត់ទុកគ្នា ដូចជាមិត្តភ័ក្តិស្និទ្ធស្នាលអ៊ីចឹង! ថ្ងៃមួយ កូនៗនឹងធំអស់ ហើយថែមទាំងអាចនឹង​ចាកចេញដើរលើផ្លូវជីវិតរបស់ពួកគេ​រៀងៗខ្លួន! នៅ​ពេល​នោះ អ្នកនឹង​ត្រូវ​ការភាពកក់ក្ដៅ និងចង់បាន​ការមើលថែថ្នាក់ថ្នមពីដៃគូជីវិតម្ខាងទៀត»។ នេះជាអ្វីដែល Dingdong បាន​លើកឡើង។

ក្រៅពីនេះ តារាប្រុសកូន ២ ក៏បាន​បញ្ជាក់ដែរថា សព្វថ្ងៃ លោក​ពិតជាមមាញឹក​ខ្លាំង​នឹង​ការងារ ប៉ុន្តែលោកក៏ឆ្លៀតពេល​សម្រាប់គ្រួសារ​ដែរ ដោយចំណាយពេលសម្រាកលម្ហែជាមួយនឹង​ប្រពន្ធកូន។ ប្រការនេះ​ លោកកាន់តែយល់ពីទុក្ខលំបាកនៃបន្ទុករបស់ប្រពន្ធ និងភក្ដីភាព​ ដែល​ប្រពន្ធមានចំពោះគ្រួសារ។

បន្ថែមពីលើនេះ រូបមន្តសម្ងាត់ ដែលបាន​ធ្វើឲ្យគ្រួសារនេះស្គាល់តែសុខនោះ គឺ​ដោយសារប្ដីប្រពន្ធទាំង ២ បែងចែកការងារ និងតួនាទីគ្នាច្បាស់លាស់។ ស្របពេល​ Dingdong ជាប់រវល់ខ្លាំង​នឹង​ការងារសិល្បៈ Marian តែងទៅផ្ដល់ការលើកទឹកចិត្ត ធ្វើឲ្យលោកដែលជាប្ដី កាន់តែមាន​កម្លាំង​ចិត្តមួយកម្រិតក្នុងការបំពេញការងារ។

Marian វិញ ក៏បាន​ឲ្យដឹង​ដែរថា​ នៅពេល​ដែល​នាង​ចាប់ផ្ដើមជំនួញផ្ទាល់ខ្លួនជាលើក​ដំបូង​ ស្វាមីរបស់នាង​តែងនៅពីក្រោយ គាំទ្រ ថែមទាំងផ្ដល់ដំបូន្មានល្អៗទៀតផង។

គ្រប់យ៉ាង​ដែល​អ្នកទាំង បាន​ធ្វើនេះ សុទ្ធតែ​កើតចេញពីក្ដីស្រឡាញ់ និងយោគយល់គ្នា ហើយវាពិតជាតម្លៃស្នេហាមិនអាច​កាត់ថ្លៃបាន​ឡើយ។ ទោះស្ថិតក្នុងកាលៈទេសៈលំបាក​យ៉ាងណា ក៏ពួកគេ​ចាប់ដៃគ្នាបន្តស៊ូជាមួយគ្នា ដើរទៅមុខមិនរួញរាដែរ។ រហូតដល់ពេលនេះ ពួកគេមានកូន ២នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ក្នុងនោះកូនស្រី Maria Letizia Gracia-Dantes (Zia) អាយុ ៥ឆ្នាំ និងកូនប្រុស Sixto Gracia-Dantes IV (Ziggy) អាយុបាន ៣ឆ្នាំ ហើយ៕

Zia
Ziggy

ប្រភព៖ Kenh14   អត្ថបទ៖ ធារី

អត្ថបទថ្មី