កាតារមានលុយធ្វើ World Cup តែមិនមែនជាក្រុមគីឡូលេង World Cup ទេ

  • 2022-11-21 07:53:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


"កាតារមានលុយធ្វើ World Cup តែមិនមែនជាក្រុមគីឡូលេង World Cup ទេ" នេះគឺជាការយល់ឃើញរបស់អ្នកវិភាគ និងក្រុមអ្នកគាំទ្របាល់ទាត់ជាច្រើនលើកឡើងក្រោយពេល កាតារលេងចាញ់អេក្វាឌ័រកាលពីយប់មិញ។

បរាជ័យរបស់កាតារបានធ្វើឲ្យប្រទេសអ្នកមានទ្រព្យមហាសាល និងជាសេដ្ឋីប្រេងមួយនេះក្លាយជាក្រុមម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ FIFA World Cup ដែលចាញ់នៅថ្ងៃបើកឆាក។ កាតារសឹងគ្មានបាល់លេងតែម្ដងពេលប៉ះជាមួយអេក្វាឌ័រនៅកីឡដ្ឋាន Al Bayt ក្នុងនោះស៊ុតបាន ៥លើកតែគ្មានបាល់ចំគោលដៅសូម្បីម្ដង សម្រាប់ការបង្ហាញខ្លួន World Cup លើកដំបូង។

ចំណែកឯអេក្វាឌ័រដែលឈ្នះម្ចាស់ផ្ទះ ២ ទល់នឹង ០ គឺរកបានដោយខ្សែប្រយុទ្ធជើងចាស់ Enner Valencia ទាំងពីរគ្រាប់ នៅនាទី ១៦ដោយបាល់ប៉េណាល់ទី និងនាទី ៣១។ បរាជ័យនៅទឹកដីខ្លួនឯងនេះបានធ្វើឲ្យអ្នកគាំទ្រកាតារជាច្រើននាក់ដើរចេញពីកីឡដ្ឋានទាំងការប្រកួតមិនទាន់ចប់។

ប្រកួតបន្ទាប់កាតារ ត្រូវប្រឈមមុខជាមួយម្ចាស់ជើងឯកទ្វីបអាហ្វ្រិកគឺសេណេហ្គាល់ នៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខ ហើយអេក្វាឌ័រដែលកំពុងឈរកំពុងតារាងពូល A ត្រូវប៉ះជាមួយហូឡង់ ជាជើងខ្លាំងមកពីទ្វីបអឺរ៉ុប៕

អត្ថបទពេញនិយម