សាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា និងដៃគូ រួមគ្នា នាំកម្ពុជាទៅកាន់ពិភពលោក ហើយនាំពិភពលោកមកកម្ពុជា”

  • 2022-11-25 02:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកបណ្ឌិត ង៉ែត សុខឡា អគ្គនាយក នៃកម្មវិធី និងអភិវឌ្ឍន៍គម្រោងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងសាលា បញ្ញាសាស្ត្រអន្តរជាតិ ព្រម ជាអគ្គនាយក វិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យ បញ្ញាសាស្ត្រកម្ពុជា បានចូលរួមអង្គសន្និបាតបណ្តាញធុរកិច្ចសកលអន្តរជាតិ នៃប្រទេស សិង្ហបុរី ឆ្នាំ២០២២ (Business Network International-Global Convention Singapore 2022) នាពេលថ្មីៗនេះ ក្នុងទិសដៅនាំកម្ពុជាទៅពិភពលោក នាំពិភពលោកមកកម្ពុជាវិញ។

លោកបណ្ឌិត ង៉ែត សុខឡា បានបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយ លោក បណ្ឌិត អាយវ៉ាន់ ម៉ៃណើ (Ivan Misner) ជាបិតាស្ថាបនិក និងជាប្រធានផ្នែកចក្ខុវិស័យ របស់ បណ្ដាញធុរកិច្ចអន្ដរជាតិ (BNI) ដែលគាត់បានបង្កើតឡើងនៅរដ្ឋ California សហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥ ។

យើងសង្កេតឃើញថា ទាំងលោកបណ្ឌិត អាយវ៉ាន់ (Dr.Ivan) និងលោកបណ្ឌិត សុខឡា គឺសុទ្ធសឹងជា Executive Leadership Fellows ដែលពោរពេញទៅដោយសមត្ថភាព និង ជំនាញ នៃភាពជាអ្នកដឹងនាំដូចគ្នា។ កត្តានេះហើយដែលធ្វើឱ្យ លោកបណ្ឌិត អាយវ៉ាន់ Dr. Ivan មានទស្សនៈវិស័យវែងឆ្ងាយចង់ឱ្យ ម្ចាស់អាជីវកម្មទាំងអស់ របស់បណ្ដាញធុរកិច្ច អន្ដរជាតិ (BNI) នៅទូទាំងទ្វីបទាំង ៤ នៃពិភពលោក មានជំនាញភាពជាអ្នកដឹកនាំ ក្នុងបណ្តាញអាជីវកម្មដ៏រឹងមាំ។

គួររំលឹកផងដែរថា លោកបណ្ឌិត ង៉ែត សុខឡា បានបង្កើតសម្ព័ន្ធបណ្តាញធុរកិច្ច ជាមួយ នឹងតំណាងបណ្ដាញធុរកិច្ចអន្ដរជាតិ នៃសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ហុងកុង ជប៉ុន កូរ៉េ ចក្រភពអង់គ្លេស ហូឡង់ បណ្តាប្រទេសអារ៉ាប់ អាស៊ាន អាស៊ី និងតំបន់អាស៊ី ប៉ាស៊ីហ្វិកផងដែរ។ ម្យ៉ាងវិញទៀត លោកបានពង្រីក និងលើកតម្កើង ភាពជាអ្នកដឹកនាំ បណ្តាញធុរកិច្ចនៅកម្ពុជា ដែលគ្មានព្រំដែន។

សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានផ្សារភ្ជាប់ និងរឹតបណ្ដឹងមិត្តភាពរបស់យើង ជាមួយនឹងវាគ្មិនដ៏មានឥទ្ធិពលបំផុត គ្រូបង្វឹកដែលមានជំនាញវិជ្ជាជីវៈ អ្នកនិពន្ធ និងវិនិយោគិន នៅទូទាំងពិភពលោក។

យើងពិតជាមានមោទនភាព ចំពោះសមិទ្ធផលដ៏អស្ចារ្យ របស់លោកបណ្ឌិត សុខ ឡា ជាមួយបណ្ដាញធុរកិច្ចអន្ដរជាតិ នៃប្រទេសកម្ពុជាដែលជាការគោរពដឹងគុណ ចំពោះ លោកតាបណ្ឌិត កុល ផេង បិតាស្ថាបនិក និងជាប្រធាន នៃសាកលវិទ្យាល័យបញ្ញា សាស្រ្តកម្ពុជា ដែលលោកតាជាព្រឹទ្ធាចារ្យបង្វឹកភាពជាអ្នកដឹកនាំដ៏អស្ចារ្យបំផុតរបស់លោក រួមជាមួយនិងលោកបណ្ឌិត Fil B. Tabayoyong, Jr., M.D., Ph.Ds.។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នលោកបណ្ឌិត ង៉ែត សុខឡា ជាអគ្គនាយក នៃកម្មវិធី និងអភិវឌ្ឍន៍ គម្រោងអន្តរជាតិ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងសាលាបញ្ញាសាស្ត្រ អន្តរជាតិ, ជាអគ្គនាយក វិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ព្រមទាំងជាអ្នកនិពន្ធសៀវភៅ “ឈ្នះអ្វីគ្រប់យ៉ាងដោយចាប់ផ្តើមពីការយកឈ្នះខ្លួនឯង” “I SET MY MIND TO WIN” ដែលជាសៀវភៅបង្ហាញពីការអនុវត្តមគ្គុទ្ទេសក៍ ដោយបទ ពិសោធន៌ផ្ទាល់។ ជាពិសេស សៀវភៅនេះមានលក់នៅក្នុង Amazon.com ។