គន្លឹះនិងទម្លាប់ល្អ ៥ យ៉ាង ក្នុងការថតរូបដោយប្រើទូរសព្ទដៃ

  • 2022-11-30 09:45:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំដើម្បីទំនាក់ទំនងការងាររកស៊ី ឬអួតគ្នា ឬក្នុងគោលបំណងថតរូបស្អាត ចែករំលែកក្នុងបណ្តាញសង្គមផ្សាភ្ជាប់ទំនាក់ទំនងគ្នា តែភាគច្រើនមិនទាន់យល់ដឹងនិងរៀនពីវិធីសាស្រ្តក្នុងការថរូបស្អាតៗប្លែកៗ។ ក្នុងការប្រើប្រាស់ស្មាតហ្វូន ដើម្បីថតរូបបានល្អនិងស្អាត យើងគួរដឹងអំពីគន្លឹះនិងទម្លាប់ល្អ មុនចាប់ផ្តើមថតរូប។

ខាងក្រោមនេះគឺជាគន្លឹះពិសេស 5 យ៉ាងដែលគួរពិចារណា៖

គន្លឹះទី 1 ជូតសម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន៖ ជាទូទៅអ្នកទាំងអស់គ្នាតែងតែភ្លេចជូត សម្អាតត្រង់កពា្ចក់កាមេរ៉ា ឬលេន ជាហេតុធ្វើឱ្យរូបភាពមានលក្ខណៈស្រអាប់ ឬមិនសូវច្បាស់ល្អ ប្រសិនបើអ្នកមិនបានជូតសម្អាតកាមេរ៉ាជាមុន នោះរូបភាពល្អៗនឹងមិនងាយថតបាន 2 ដងឡើយ ។ ដូច្នេះ ចៀសវាងការស្តាយក្រោយ អ្នកគប្បីគួរសម្អាតកាមេរ៉ាឱ្យបានញឹកញាប់មុននឹងចាប់ផ្តើមថតរូប។

គន្លឹះទី 2 បើកមុខងារ Grid Line៖ អ្នកគួរបើកមុខងារ Grid Line នៅលើកាមេរ៉ា ។ Grid Line គឺជាខ្សែបន្ទាត់ផ្តេកពីរ និងបពា្ឈរពីរ រត់កាត់គ្នា ដែលជាទូទៅគេហៅថាខ្សែបន្ទាត់ Rule of Thirds ។ ការដាក់ខ្សែបន្ទាត់នេះ គឺងាយស្រួលក្នុងការដាក់មើលប្លង់ ដើម្បីកុំឱ្យលម្អៀង មិនត្រង់ មិនស្មើ និងងាយស្រួលក្នុងការដាក់ទីតាំងឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតនៃប្លង់នីមួយៗផងដែរ។

គន្លឹះទី 3 ការចុច Focus៖ នៅពេលដែលយើងចង់សំដៅចង់ថតអ្វីមួយ សូមកុំភ្លេចប្រើម្រាណដៃចុចឱ្យចំណុចសំខាន់ ឬទីតាំង ឬរូបមនុស្សជាមុនសិន ឬចុចឱ្យជាប់អូសឡើងលើចុះក្រោម ដើម្បីសារ៉េពន្លឺ មុននឹងធ្វើការថត ការធ្វើបែបនេះគឺដើម្បីឱ្យរូបភាពមានសភាពច្បាស់ល្អ ភ្លឺ មិនព្រាល។

គន្លឹះទី 4 របៀបកាន់ទូរសព្ទតម្រូវទីតាំងតាមប្រធានបទឬមនុស្ស៖ របៀបកាន់ទូរសព្ទក៏សំខាន់ផងដែរ ពោលគឺបើយើងជាអ្នកថត យើងត្រូវដឹងថា កាន់ទូរសព្ទបែបណា ដាក់ខិតក្រោម ឬខិតលើ ឬផ្តេក ឬបពា្ឈរ ឬខិតធ្វេងស្តាំ ធ្វើយ៉ាងណាឱ្យរូបចេញមកស្អាត ពិសេសគួរប្រាប់អ្នកដែលយើងថតឱ្យថយក្រោយ ឬមកមុខ ខិតធ្វេង ឬស្តាំ ដើម្បីឱ្យស៊ីគ្នានឹងប្លង់ផ្ទៃខាងក្រោយ។

គន្លឹះទី 5 វិធី Zoom៖ ការទាញវត្ថុមកជិតដើម្បីធ្វើការថត មិនមែនជាការល្អប្រសើរ និងងាយស្រួលនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់គុណភាពរូប ប៉ុន្តែនាពេលបច្ចុប្បននេះមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗនៅក្នុងកាមេរ៉ារបស់ខ្លួនដែលហៅថាឌីជីថលហ្សូម ដែលអាចរក្សាគុណភាពរូបក្នុងកម្រិត 2X ឬ 5X រហូតដល់ 10X ហ្សូម បានយ៉ាងល្អប្រសើរ។

អត្ថបទ៖ កុសល