Calvin Klein សម្ពោធសាខាថ្មីមួយទៀតនៅ Chip Mong 271 Mega Mall ប្រជុំដោយ​ ពេជ្រ សូលីកា និង​តារាល្បីៗ

  • 2022-12-07 07:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា Calvin Klein ដែលជាម៉ាកយីហោតំណាងភាពរស់នៅបែបស៊ីវិល័យ និងយុវវ័យ លំដាប់ពិភពលោក បានចាប់ផ្តើមព្រឹត្តិការណ៍បើកសម្ពោធហាងថ្មីមួយទៀត ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៅផ្សារទំនើប Chip Mong 271 Mega Mall ក្នុងរាជធានីភ្នំពេញ ដែលជាផ្សារទំនើបយក្សដំបូងគេដែលបានបើកដំណើរការ។

កម្មវិធីនេះមានវត្តមាន អ្នកនាង ពេជ្រ សូលីកា ដែលជាតារាសម្ដែង និងជាតារាចម្រៀង រួមទាំងកញ្ញា កុសមៈ ដែលជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដ ក៏ដូចជាលោក ធារី ចន្ថាប៊ីន ដែលជាកីឡាករបាល់ទាត់ដ៏ល្បីនៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍បើកហាងថ្មីមួយនេះ បាននាំអ្នកអតិថិជនដែលបានចូលរួមទៅកាន់អារម្មណ៍មួយទៀត នៃម៉ាកសញ្ញាខោអាវ Denim ទសវត្សរ៍ឆ្នាំ ៩០ នៃ Calvin Klein Fall 2022 ដែលត្រូវបានបំផុសគំនិតដោយការច្នៃបែបបុរាណ និងសម័យរបស់ម៉ាក ដោយមានការជ្រមជ្រែងដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបៀបទីក្រុងសហសម័យ។ ទាំងនេះគឺជាការបញ្ជាក់ឡើងវិញរបស់ម៉ាកយីហោ Calvin Klein ដែលជាម៉ាកឈានមុខនៃខោខូវប៊យ និងជាការរំលឹកដល់ ភាពទាន់សម័យនៃការរចនាម៉ូដរបស់ម៉ាកមួយនេះ។

@calvinklein # mycalvins