នៅសល់ពេលជាង ១សប្ដាហ៍ទៀតទេ ជើងខ្លាំងខាងវិស័យភាពជាច្រើនរូប នឹងជួបគ្នាហើយ
- 2022-12-08 08:22:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេលជាង ១សប្ដាហ៍ទៀតទេ ជើងខ្លាំងខាងវិស័យភាពជាច្រើនរូប នឹងជួបគ្នាហើយ
ចន្លោះមិនឃើញ
តាមរយៈមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំសិក្ខាសាលាពីរលើកជាប់គ្នានៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែធ្នូ។ ផលិតករភាពយន្ដល្បីៗចំនួន ១០រូប នឹងចូលរួមចែករំលែកបទពិសោធន៍ និងជជែកគ្នាលើប្រធានបទសំខាន់ចំនួនពីរក្នុងវិស័យភាពយន្ដខ្មែរ។
យោងតាមខិត្ដប័នរបស់មហោស្រពជាតិ ភាពយន្ដខ្នាតខ្លី សិក្ខាលាលាលើកទី១ នឹងជជែកលើប្រធានបទ៖ “ធ្វើដូចម្ដេចដើម្បីយកភាពយន្ដខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ”។ វគ្គនេះ មានការអញ្ជើញចូលរួមពីផលិតករចំនួន ៥រូប គឺលោក ប៉ាន់ ឬទ្ធី លោក ដាវី ជូរ លោកលុយ តេ លោក លៀក លីដា និងផលិតករ ឆាយ បូរ៉ា។
ចំណែកសិក្ខាសាលាលើកទី២ នឹងជជែកលើប្រធានបទ៖ "ធ្វើដូចម្ដេចដើម្បីឲ្យឧស្សាហកម្មភាពយន្ដខ្លីរីកចម្រើននៅកម្ពុជា"។ ក្នុងវគ្គនេះក៏មានផលិតករល្បីៗចំនួន ៥រូបចូលរួមដែរ គឺមានដូចជា៖ លោក លី ប៉ូឡែន លោក សាង ច័ន្ទវិសាល លោក មុន្នី កាន់ដារ៉ុង លោក សុខ ចាន់រ៉ាដូ និងផលិតករ អ៊ុង ប៊ុន។
សូមបញ្ជាក់ថា សិក្ខាសាលាទាំងពីរលើក នឹងរៀបចំនៅសាលសន្និសីទចតុមុខ។ សិក្ខាសាលាទាំងនេះ នឹងរៀបចំឡើង ក្រោយពេលប្រកាសបើកមហោស្រពជាតិ ភាពយន្ដខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ រយៈពេល ៥ថ្ងៃ ជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕