ញ៉ាំអីនៅស្លាបព្រា ដែលជាពិព័រណ៍អាហារដ៏ធំជាងគេនៅកម្ពុជា!
- 2022-12-09 15:25:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំអីនៅស្លាបព្រា ដែលជាពិព័រណ៍អាហារដ៏ធំជាងគេនៅកម្ពុជា!
ចន្លោះមិនឃើញ
ភ្នំពេញ - ខែមីនា ទី២៧ ឆ្នាំ២០១៩៖ ស្លាបព្រា,ពិព័រណ៍ដ៏ធំបំផុតនៅកម្ពុជា បានត្រឡប់មកវិញហើយជាមួយការចូលរួមដោយសេរី នៅពហុកីឡាដ្ឋានជាតិអូឡាំពិច នៅថ្ងៃទី១០ និងទី១១ ចាប់ពីម៉ោង ៤ល្ងាចរហូតដល់ម៉ោង ៨យប់។
ឆ្នាំនេះយើងមានម្ចាស់ឧបត្ថមធំពីធនាគារធំ និងនាំមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា -Phillip Bank ដែលជាម្ចាស់ឧបត្ថម្ភធំ និងបានផ្តល់ជាគូប៉ុងដែលមានតម្លៃស្មើ ៤ដុល្លារ រាល់ការបើកគណនីជាមួយធនាគារ Phillip នៅក្នុងកម្មពីធីពិព័រណ៍តែម្តង លើសពីនេះនៅមានកាដូអនុស្សាវរីយ៍ និងរង្វាន់ជាច្រើនទៀតផងដែរ។
«ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិពណ៍សហគមន៍ដ៏ធំនៅក្នុងឆ្នាំនេះ ដែលយើងបានផ្តល់ជូនជាមួយគូប៉ុងដែលមានតម្លៃស្មើទឹកប្រាក់ និងរង្វាន់ជាច្រើន សម្រាប់ការចុះឈ្មោះ បើកបញ្ជីគណនី!»។ នេះជាអនុសាសន៍របស់លោកនាយក Vincent Yap នៃ ebanking។
វាជាការផ្តល់ជូនសម្រាប់អ្នកមកដល់មុន បានមុន និងលើសពីនេះទៅទៀតនោះយើងបានធ្វើការព្រមព្រៀងជាមួយក្រុមការងារទទួលបន្ទុរៀបចំនៃពិពណ៍ស្លាព្រានេះ “The Idea Consultancy” សម្រាប់ការបន្តផ្តល់ជូននេះជាបន្តទៅទៀតសម្រាប់អតិថជនដែលចូលចិត្តញុាំ នៅរាជធានីភ្នំពេញ នៅក្នុងឱកាសពិសេសៗ និងបន្តផ្តល់ជូនបន្ទាប់ពីពិពណ៍បញ្ចប់នៅចុងសប្តាហ៍នេះក៏ដោយ។
ឆ្នាំនេះពិព័រណ៍របស់យើងបានផ្តល់ជម្រើសអាហារចម្រុះមុខច្រើនជាងមុន រួមទាំងកម្មវិធីកម្សាន្តតសប្បាយៗជាច្រើនផេ្សងទៀត ដែលជាទីពេញចិត្តរបស់អ្នកចូលចិត្តការដើរហូប ដើរលេង និងសម្រាប់គ្រប់ក្រុមគ្រួសារចូលរួមបានយ៉ាងសប្បាយផងដែរ។
ឆ្នាំនេះក៏នឹងមានកម្មវិធីដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមក នោះគឺការចាប់មីដែលហូរចុះមកតាមបំពង់ឬស្សី សម្រាប់ក្រុមអ្នកចូលចិត្តញុាំអាហារប្លែកៗទៀតផង!!..នៅមានការប្រកួតញ៉ាំអាហាររកអ្នកខ្លាំង ក៏ដូចជាមានការឡើងជញ្ជាំងវិមាន ដែលនាំមកជូនដោយ Fly PhomPenh។
លើសពីនេះទៅទៀតមានការតាំងលក់ប្រមាណ ១៥០ស្តង់អាហារចម្រុះ មានទាំងអាហារបែបខ្មែរ ថៃ កូរ៉េ អឺរ៉ុប អាហារសម្រន់ ភេសជ្ជៈ និងបង្អែមជាច្រើនពីហាងអាហារដែលកំពុងពេញនិយម និងជាច្រើនទៀតដែលមិនទាន់មានលក់ជាផ្លូវការនៅឡើយ ដូចជា Dip! Cambodia ជាដើម។
«សូមអញ្ញើញចូលរួមដោយរីករាយនៅក្នុងពិព័រណ៍នេះ ឱ្យដូចពេលលោកអ្នកទៅលេងផ្ទះមិត្តភក្តិជាទីស្រលាញ់ ដោយគ្រាន់តែទៅសប្បាយ និងលម្ហែកាយ អ៊ីចឹងដែរ» នេះជាសាររបស់លោក Galeno Chua ស្ថាបនិកនៃ The Idea Consultancy Col.,Ltd និងពិព័រណ៍ស្លាព្រា។
លោកបានបន្តទៀតថា៖ «នៅក្នុងឆ្នាំនេះយើងទាំងអស់គ្នាបានឆ្លងកាត់មកជាច្រើនរសជាតិ ដូជនេះហើយយើងទាំងអស់គ្នាគ្រាន់តែមានបំណងបង្កើតបរិយាកាសមួយដែល មានផាសុខភាព ជាមួយទីតាំងសុវត្ថិភាព ដល់គ្រប់គ្នាដើម្បីអាចទម្លាប់គ្រប់យ៉ាងចុះ ហើយរីករាយជាមួយមនុស្សជាទីស្រលាញ់ រាប់អាន ជុំវិញអាហារជាច្រើនមុខចម្រុះបរិយាកាសទាំងអស់គ្នា»។
លោកបានលើកឡើងទៀតថា៖ «អ្វីដែលយើងខ្ញុំសុំពីអ្នកទាំងអស់គ្នាវិញ គឺមានតែការចូលរួមដោយក្តីស្រលាញ់ ការយោគយល់គ្នា និងជាពិសេសទៅកាន់អ្នកលក់ដ៏មមាញឹករបស់យើងដែលនឹងព្យាយាមខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់អ្នកចូលរួមទាំងអស់គ្នាផងដែរ។ ហើយយើងក៏មិនអាចភ្លេចបាននូវការចូលរួមពីប្អូនស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍នេះផងដែរ។ យើងជឿជាក់ថាពិភពលោកយើងត្រូវការការចូលរួមដោយមានការយោគយល់ ព្រមទាំងក្តីស្រលាញ់ជាច្រើន ដើម្បីបង្កើតបានសន្តិភាពសម្រាប់ទាំងអស់គ្នា»។
ស្លាបព្រាគឺជាព្រឹត្តិការណ៍ពិព័រណ៍អាហារដ៏ធំបំផុតដែលបង្កើតឡើងដើម្បីចូលរួមអបអរដល់ការញ៉ាំបែបសេរី ចេញពីចិត្ត ការចូលចិត្តញុាំ តេស្តសាកល្បងដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ខណៈពេលនេះដែលកំពុងធ្វើការវិភាគលើមតិ សន្ទនា និងស្រាវជ្រាវលើបញ្ហានានាដែលផ្នែកអាជីវកម្ម និងសហគមន៍កំពុងជួបប្រទះ ដូចជាការសន្ទនាអំពីបរិស្ថាន ការទប់ស្កត់ការចម្លងរោគ ការស្វែងយល់ពីគ្នា និងការយោគយលនៅក្នុងវិស័យផលិតផលកសិកម្មម្ហូបអាហារសម្រាប់ការនាំចេញផងដែរ។
ពិព័រណ៍ស្លាព្រា ២០២២ បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័នរដ្ឋ និងក្រៅរាជរដ្ឋាភិបាលជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក Volunteer Nation និង UYFC និងដំណើរការដោយដៃគូសាជីវកម្មដូចជា Philip Bank, Nham 24, Speedster, Fly Phnom Penh, UNIDO, dip! ប្រទេសកម្ពុជា និងរៀបចំដោយ The Idea Consultancy ដែលជាទីប្រឹក្សាផ្នែករចនាសង្គមកម្ពុជា និងភ្នាក់ងារដែលសាខាចូលទៅក្នុងសេវាកម្មនិរន្តរភាព។