កីឡាករទាំង១០រូប រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបានច្រើនបំផុត
- 2022-12-14 14:43:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករទាំង១០រូប រកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិបានច្រើនបំផុត
ចន្លោះមិនឃើញ
ខាងក្រោមនេះជាកីឡាករទាំង១០រូប ដែលរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិពួកគេបានច្រើនជាងគេ គិតមកត្រឹមពេលនេះបើតាមស្ថិតិរបស់ Transfermarkt៖
១. Cristiano Ronaldo៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់ ចូលលេងសរុប ១៩៦ប្រកួត ស៊ុតចូល ១១៨គ្រាប់។
២. Ali Daei៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីរង់ ចូលលេងសរុប ១៤៨ប្រកួត ស៊ុតចូល ១០៩គ្រាប់។
៣. Lionel Messi៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន ចូលលេងសរុប ១៧១ប្រកួត ស៊ុតចូល ៩៦គ្រាប់។
៤. Mokhtar Dahari៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិម៉ាឡេស៊ី ចូលលេងសរុប ១៤២ប្រកួត ស៊ុតចូល ៨៩គ្រាប់។
៥. Ferenc Puskas៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិហុងគ្រី ចូលលេងសរុប ៨៥ប្រកួត ស៊ុតចូល ៨៤គ្រាប់។
៦. Sunil Chhetri៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិឥណ្ឌា ចូលលេងសរុប ១៣១ប្រកួត ស៊ុតចូល ៨៤គ្រាប់។
៧. Ali Mabkhout៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិសហព័ន្ធអារ៉ាប់រួម ចូលលេងសរុប ១០៩ប្រកួត ស៊ុតចូល ៨០គ្រាប់។
៨. Godfrey Chitalu៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិសំប៊ី ចូលលេងសរុប ១១១ប្រកួត ស៊ុតចូល ៧៩គ្រាប់។
៩. Hussein Saeed៖ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ីរាក់ ចូលលេងសរុប ១៣៧ប្រកួត ស៊ុតចូល ៧៨គ្រាប់។
១០. Robert Lewandowski៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប៉ូឡូញ ចូលលេងសរុប ១៣៨ប្រកួត ស៊ុតចូល ៧៨គ្រាប់៕