ចុងឆ្នាំសប្បាយដើរលេង តាមការជូនដំណឹងរបស់ក្រសួង ប្រេងសាំងបន្តចុះទៀតហើយ
- 2022-12-21 05:25:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងឆ្នាំសប្បាយដើរលេង តាមការជូនដំណឹងរបស់ក្រសួង ប្រេងសាំងបន្តចុះទៀតហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីសប្ដាហ៍ទី១ នៃខែធ្នូ ប្រេងសាំងបានចុះម្ដងរួចមកហើយមកត្រឹម ៤,៣៦៨៛/លីត្រ នោះ ឥឡូវនេះ តាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម តម្លៃប្រេងសាំងនៅកម្ពុជា បានបន្តធ្លាក់ថ្លៃទៀតនៅសប្ដាហ៍ទី៣នៃខែធ្នូនេះ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអំពីការប្រែប្រួលតម្លៃសាំងនៅកម្ពុជា បានឲ្យដឹងថា ផ្អែកតាមទីផ្សារអន្តរជាតិសម្រាប់តម្លៃប្រេងឥន្ធនៈពីថ្ងៃទី ២១ ដល់៣១ ខែធ្នូ ប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៤,៣១៧រៀល/លីត្រ សម្រាប់សាំងធម្មតា រីឯប្រេងម៉ាស៊ូតលក់ក្នុងតម្លៃ ៤,៧៦៧៛/លីត្រ។
ប៉ុន្តែដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៦.៥សេនដុល្លារក្នុង១លីត្រ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តពីថ្ងៃទី ២១ ដល់ ៣១ធ្នូ ២០២២ នឹងចុះមកត្រឹម ៤ ០៥០រៀលក្នុង១លីត្រសម្រាប់សាំងធម្មតា និង ៤៥០០រៀលក្នុង១លីត្រសម្រាប់ប្រេងម៉ាស៊ូត៕