សហព័ន្ធប៊ូល និងប៉េតង់៖ នឹងបន្តរៀបចំពានរង្វាន់គរុគុណបន្តបន្ទាប់ និងរឹតតែធំ
- 2022-12-27 08:21:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធប៊ូល និងប៉េតង់៖ នឹងបន្តរៀបចំពានរង្វាន់គរុគុណបន្តបន្ទាប់ និងរឹតតែធំ
ចន្លោះមិនឃើញ
ប្រធានកិត្តិយសសហព័ន្ធកីឡាប៊ូល និងប៉េតង់ នឹងរៀបចំការប្រកួតពានរង្វាន់គរុគុណជាបន្តបន្ទាប់ និងរឹតតែធំជាងនេះទៅទៀតដើម្បីស្វែងរកធនធានមហាជនបន្ថែម។
ឯកឧត្ដម ស សុខា ប្រធានកិត្តិយសសហព័ន្ធប៊ូល បានឲ្យដឹងថា ចំពោះពានរង្វាន់គរុគុណនេះគឺនៅតែបន្តធ្វើរហូត និងរឹតតែធំជាងនេះទៅទៀត។ ការរៀបចំពានរង្វាន់ខាងលើនេះគឺមិនត្រឹមតែការអបអរខួបអនុស្សាវរីយ៍នោះទេក៏ជាការស្វែងរកនូវធនធានកីឡាករ កីឡាការិនីមហាជនផងដែរដើម្បីឱកាសសមស្របណាក្លាយជាជម្រើសជាតិ។
រលឹកដែរថា នេះជាលើកទី២ហើយនៃការរៀបចំពានរង្វាន់គរុគុណរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ ការប្រកួតនេះធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែធ្នូ ឆ្នាំ២០២២៕