តើ​មាន់​ជល់​កំពង់ចាម ​អាច​ទប់​ជាមួយ​ក្រុម​ម៉េងហ៊ួង ត្រី​ឆ្លាំង​ភ្នំពេញ​បាន​ទេ​?

  • 2023-01-14 00:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​មាន់​ជល់​កំពង់​ចាម ​នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​ប្រកួត​ជាមួយ​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ​នៅ​វេលា​ម៉ោង​៤​រសៀល​នេះ​ហើយ ​ក្នុង​ជំនួប​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Lower Bracket ​នៃ​ពាន​រង្វាន់ Slamball ។

​​ក្រុម​កំពង់​ចាម ​ជា​ក្រុម​ខ្លាំង​មួយ​មិន​អាច​មើល​ស្រាល​បាន​នោះ​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Slamball ​នេះ។ ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម​បាត់​ដំបង ​និង​កំពត ​មុន​ពេល​បន្ដ​ទៅ​ចាញ់​សៀមរាប ​ហើយ​ប៉ះ​ជាមួយ​ក្រុម​ភ្នំពេញ​ទៀត​នៅ​ម៉ោង​៤​រសៀល​នេះ។ ​ខណៈ​ដែល​ខាង​ក្រុម​ភ្នំពេញ ដែល​មាន​ស្មាត់​កំពូល​ៗ​ជា​ច្រើន​នោះ ​ក៏​ទើប​តែ​បំបាក់​ក្រុម​ខ្លាំង​ឥន្ទ្រី​ពិឃាដ​ឌូក ​ដែល​លេង​តំណាង​ឱ្យ​ខេត្ត​ព្រៃ​វែង​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ។

ក្រុមភ្នំពេញ
ក្រុមកំពង់ចាម

​នេះ​ជា​ការ​ប្រកួត​នៅ​ខាង Lower Bracket ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​ប្រសិន​បើ​ក្រុម​មួយ​ណា​ឈ្នះ ​នឹង​ត្រូវ​​បន្ដ​ជួប​ជាមួយ​ក្រុម​សៀមរាប​ដែល​ទើប​ធ្លាក់​មក Lower Bracket ​ដែរ។ ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​វគ្គ Lower Bracket ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ ហើយ​ប្រសិន​បើ​ក្រុម​ណា​ឈ្នះ​ទៀត​នឹង​បន្ដ​ទៅ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ជាមួយ​ក្រុម​ដែល​កំពុង​ឈរ​ចាំ​ស្រេច​គឺ​ពង្រួល​កំពង់​ស្ពឺ​នៅ​ថ្ងៃ​២៨​ដដែល​នោះ។ ដូច្នេះ​នៅ​ល្ងាច​នេះ នឹង​មាន​ការ​ប្រកួត​ស្វិតស្វាញ​មួយ​ហើយ ដើម្បី​ស្វែង​រក​បេក្ខភាព​បន្ដ​ទៅ​វគ្គ​បន្ទាប់៕

អត្ថបទ៖ ប្រុស យុទ្ធ