មិន​ធម្មតា!​ ប្រណាំង​រថយន្ត​ OFF ROAD​ នៅ​មណ្ឌលគិរី​ ៣ថ្ងៃ​អ្នក​ចូល​ទស្សនា​ជិត​២ម៉ឺន​នាក់​

  • 2023-01-17 07:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អភិបាល​រង​ខេត្ត​មណ្ឌលគិរី​ ថា​ការ​ប្រកួត​រយៈពេល​ ៣ថ្ងៃ​នេះ​គឺ​មាន​អ្នក​ចូល​ទស្សនា​ និង​គាំទ្រ​ប្រហែល​ជិត​ ២ម៉ឺន​នាក់​ឯណោះ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ លើ​ទីលាន​ ១២ម៉ូទ័រផាក។​

លោក​ ងិន​ សុខវិមាន​

លោក​ ងិន​ សុខវិមាន​ អភិបាលរង​ខេត្ត​មណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ នេះ​គឺ​ធ្វើ​បាន​ល្អ​ និង​មាន​ការ​ផ្សព្វផ្សាយ​បាន​ច្រើន​ ទូលំទូលាយ​នាំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ-​អន្តរជាតិ​បាន​ជ្រួតជ្រាប​អំពី​ការ​ប្រកួត។​

ទិដ្ឋភាពបិទពិធី

អភិបាលរង​ខេត្ត​ខាង​លើ​ជឿជាក់​ថា​នេះ​ជា​ការ​ផ្សព្វផ្សាយ​ដ៏​ល្អ​ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​-អន្តរជាតិ​ ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​តែ​ម្ដង​ឲ្យ​ចាប់​អារម្មណ៍​ ឬ​ចង់​មក​កម្សាន្ត​ផ្ទាល់​ដល់​ទីលាន​ ១២ម៉ូទ័រផាក។​ បើ​តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​១ថ្ងៃ​នៃ​ការ​ប្រកួត​នេះ​មាន​អ្នក​ចូល​ទស្សនា​ខ្ទង់​ជាង​ ៥០០០នាក់​ ដូច្នេះ​៣ថ្ងៃ​កន្លង​ទៅ​នេះ​ចូល​ជិត​ ២ម៉ឺន​នាក់​ឯណោះ។​

ទិដ្ឋភាពប្រណាំងម៉ូតូ (រូបភាពផេក 12 Motorpak)

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ លើ​ទីលាន​ ១២ម៉ូទ័រផាក​ ដែល​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៥​ ខែ​មករា​ ឆ្នាំ​២០២៣​ ក្នុង​ខេត្ត​មណ្ឌលគិរី​ នេះ​បាន​បញ្ចប់​ទៅ​ហើយ។​ ការ​ប្រកួត​នៅ​ថ្ងៃ​ទី១​ គឺ​មាន​ប្រណាំង​រថយន្ត​ OFF ROAD​ និង​ប្រណាំង​រថយន្ត​ RALLY​ ថ្ងៃ​ទី២​ គឺ​ប្រណាំង​រថយន្ត​ OFF ROAD​ សុទ្ធ​ និង​ថ្ងៃ​ទី៣​ ចុង​ក្រោយ​គឺ​ប្រណាំង​រថយន្ត​ OFF ROAD​ និង​ម៉ូតូ​ហោះ​ CROSS៕

(រូបភាពផេក 12 Motorpak)

អត្ថបទ៖ នួន ស៊ីណា​