អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំ ដំបូងបង្អស់នៅរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)

  • 2023-01-22 02:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភីអេច ហ្គ្រេនហល ជាអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អង់នៅក្នុងប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ និងស័ក្តិសមបំផុត សម្រាប់រៀបចំប្រារព្ធកម្មវិធីជាច្រើនដូចជា ពិធីមង្គលការ តាំងពិព័រណ៍ កិច្ចប្រជុំ សន្និសិទ ក៏ដូចជាការប្រគុំតន្រ្តីដែលអាចទទួលភ្ញៀវ បានរហូតដល់ទៅ 3000នាក់ ស្របទៅតាមកម្មវិធីជាតិ និង អន្តរជាតិ។

ទិដ្ឋភាពដ៍ស្រស់ត្រកាលរបស់អាគារសន្និបាត និងសាលប្រារព្ធពីធីមង្គលការភីអេច ហ្គ្រេនហល រូបភាពជាក់ស្តែងជាមួយការរចនាភ្លើងពណ៌ដ៏ប្រណីតនាពេលរាត្រី។

អគារនេះមានទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍដ៏ធំអស្ចារ្យរបស់បុរីប៉េងហួត The Grand Star Platinum ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១និងមានច្រកចេញធំៗចំនួន 5 ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរមកកាន់អគារដ៍អស្ចារ្យមួយនេះ។

ការផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗរបស់អស់លោកអ្នក ព្រោះថា៖

អគារ ត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរចនាបទបែបអឺរ៉ុបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ ផ្ដល់ជូននូវសេវាកម្មដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់ មានការសហការជាមួយក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមានចុងភៅពោរពេញទៅដោយ បទពិសោធច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើសនិងផ្តល់ជូននូវសេវាកកម្មម្ហូបអាហារលំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុង ការចំអិនម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។

សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់និងធំទូលាយព្រមទាំងបាន បំពាក់មកជាមួយនូវអំពូលពិតានគ្រីស្តាល់ដ៏ល្អប្រណីត កម្រាលព្រំដែលមានការរចនាបថទាន់សម័យ ទូរទស្សន៍LED ដែលមានទំហំធំជាងគេ និងការបំពាក់គ្រឿងបរិក្ខារអគ្គីសនី និងប្រព័ន្ធសម្លេងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។

ទីតាំងមានមានចំណតរថយន្តធំទូលាយ

ចំពោះចំណតយានយន្ត ត្រូវបានរៀបចំ និង បំពាក់ដោយប្រព័ន្ធបញ្ជាជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ដែលផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនទាំងអស់។

កាន់តែពិសេសជាងនេះទៅទៀតយើងក៏មានចំណតសម្រាប់ចត ឧទ្ធម្ភាគចក្រថែមទៀតផង។

នៅជុំវិញអគារនេះពោរពេញទៅដោយទិដ្ឋភាពសួនច្បារដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតដែលជាទស្សនីយភាពអមដំណើរផ្លូវចូលរបស់ភ្ញៀវមកកាន់សាលប្រារព្ធពិធី។ ហើយនៅបរិវេណខាងមុខ សាលកម្មវិធី (Ballroom) នីមួយៗគឺជាបរិវេណរៀបចំកម្មវិធីមុខច្រកចូលរបស់សាលកម្មវិធី (Grand pre-function) គឺអាចរៀបចំទទួលជាកម្មវិធី cocktail និងជាកន្លែង ដែលភ្ញៀវអាចទស្សនាទេសភាពក្នុងសួនច្បារនៅខាងក្រៅដ៏ស្រស់ស្អាតបានយ៉ាងមនោរម្យផងដែរ។

អ្វីដែលកាន់តែពិសេសនៅក្នុងបំណាច់ឆ្នាំ២០២២នេះ អគារសន្និបាត និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី "