គ្រូ​បង្វឹក​ចាំទី​របស់ Neuer ត្រូវ​បាន​ក្លឹប Bayern បណ្ដេញ​ចេញ​

  • 2023-01-24 11:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Toni Tapalovic គ្រូ​បង្វឹក​ចាំទី​ និង​មិត្ត​ជិតស្និទ្ធ​របស់​អ្នក​ចាំទី​ក្លឹប Bayern Munich កីឡាករ Manuel Neuer ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

បើ​តាម​មូលហេតុ​ផ្លូវការ​របស់​ក្លឹប បុរស​ដែល​មាន​អាយុ​ ៤២ឆ្នាំ​រូប​នេះ​មាន​ «របៀបរបប​ធ្វើការ​ខុស​ពី​ក្លឹប»។

យ៉ាងណាមិញ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Bild គ្រូ​ចាំទី​ដែល​ធ្វើ​ការ​នៅ​ Bayern អស់​ ១១ឆ្នាំ​រូប​នេះ មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ចាត់ការ​របស់​ក្លឹប​គឺ​លោក Julian Nagelsmman។ សារព័ត៌មាន​ដដែល​បាន​ចុះ​ផ្សាយ​ថា លោក Tapalolvic បាន​ទម្លាយ​ខ្លឹមសារ​នៃ​ប្រជុំ​សម្ងាត់​រវាង​បុគ្គលិក​គ្រូ​បង្វឹក​ទៅ​កាន់​កីឡាករ​ចាស់ៗ​។

ក្រោយ​ពី​រឿង​ហេតុ​នេះ​កើតឡើង​ Neuer ក៏​បាន​បង្ហោះ​សារ​នៅ​បណ្ដាញ​សង្គម​របស់​ខ្លួន​សម្ដែង​ពី​ភាព​សោកស្ដាយ និង​ភាព​ដឹងគុណ​ចំពោះ​លោក Tapalovic៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម