ចំនួនលក់ iPhone និង Mac សុទ្ធតែធ្លាក់ចុះ ចម្លែក​អី​តែ iPad បែរ​ជាកើនឡើង

  • 2023-02-06 02:46:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីខកខាន​បញ្ចេញ​តួលេខនៃការលក់​ផលិតផល​នីមួយៗ​របស់ខ្លួនជាយូរមកហើយ ថ្មីៗនេះក្រុមហ៊ុន Apple បាន​ប្រកាស​បង្ហាញ​ទិន្នន័យ​ពីការលក់ទូរសព្ទ iPhone, កុំព្យូទ័រ Mac, និង iPad ជាដើម។

តាមរបាយការណ៍របស់​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានបង្ហាញ​ថា ការលក់​ iPhone ក្នុងឆ្នាំ​២០២២កន្លងទៅ មានចំនួន ៦៥ ៧៧៥គ្រឿង ធ្លាក់ចុះ​ពីចំនួន ៧១ ៦២៨គ្រឿង​កាលពី​ឆ្នាំ​២០២១។ ដូចគ្នាដែរ​ ការលក់​កុំព្យូទ័រ Mac មានចំនួន ៧៧៣៥គ្រឿង ធ្លាក់ចុះយ៉ាងខ្លាំងពីចំនួន ១០ ៨៥២គ្រឿង។ ចំណែក​នាឡិកាវៃឆ្លាត និង​ឧបករណ៍​បំពាក់តាម​ផ្ទះ​ ក៏ដូចជាគ្រឿង Accessories សុទ្ធតែធ្លាក់ចុះ។

យ៉ាងណាមិញ សម្រាប់​ឧបករណ៍ iPad បែរ​ជាមាន​ចំនួនលក់កើនឡើង​ខ្លាំងទៅវិញ ដល់ទៅ ២៨% ពោលគឺ​ឆ្នាំមុនលក់បាន ៩ ៣៩៦គ្រឿង កើនឡើងពី ៧ ២៤៨គ្រឿងក្នុងឆ្នាំ​២០២១។ បើគិតជាទឹកប្រាក់គឺកើនឡើងពី ៧,២ពាន់លានដុល្លារ ដល់ ៩,៣ពាន់លានដុល្លារ។

បើតាម​លោក Tim Cook នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple ឱ្យដឹងថា បច្ចុច្បន្ន​​ឧបករណ៍​របស់​ក្រុមហ៊ុនខ្លួនដែលសកម្មគឺ​មានដល់ជាង ២ពាន់លានគ្រឿង​ឯណោះ ដែល​ជាសមិទ្ធផល​ប្រវត្តិសាស្រ្តប្រកបដោយមោទនភាព។ លោកបន្តថា Apple នៅតែ​បន្តផ្តោ​តលើ​រយៈពេល​វែង និង​ការនាំមុខ​ជាមួយនឹងគុណតម្លៃ​នូវអ្វីៗទាំងអស់​ដែលខ្លួន​បានធ្វើ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សំភី