ដឹងតែស្អាតប្លែកហើយ! ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ខេត្តត្បូងឃ្មុំ
- 2023-02-06 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងតែស្អាតប្លែកហើយ! ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ខេត្តត្បូងឃ្មុំ
ចន្លោះមិនឃើញ
ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម ដែលជាអំណោយរបស់ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទ ព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួម ពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សសយក និងប្រជាពលរដ្ឋ ចំនួន ជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត ។
ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ដើម្បីត្រៀមស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរណ៍គ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម ស្ថិតនៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ផ្កាស្បៃរឿង១លានដើមនេះ គឺជាអំណោយដ៏ពិសិដ្ឋដែលឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និង បង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសឹទិ្ធ និងជាទីសក្តារៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង ។
ជាមួយគ្នានេះ សមិទ្ធផលថ្មី នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកពីទីជិតឆ្ងាយ ហើយនឹងបង្កើនចំណូលបន្ថែម ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន នឹងបង្កើនចំនួនភ្ញៀវទេសចរ មកកាន់តំបន់នេះ កាន់តែច្រើន ពិសេសនៅក្នុងកំឡុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ៕