សម្រាប់អ្នកចូលចិត្តខាង Fashion ត្រូវចែកឲ្យច្បាស់នូវភាពខុសគ្នារវាង Sustainable Fashion និង Fast Fashion
- 2023-02-21 05:22:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់អ្នកចូលចិត្តខាង Fashion ត្រូវចែកឲ្យច្បាស់នូវភាពខុសគ្នារវាង Sustainable Fashion និង Fast Fashion
ចន្លោះមិនឃើញ
Sustainable Fashion និង Fast fashion សុទ្ធតែកើតចេញពីការប្រើគំនិតទៅបង្កើត ហើយមានគុណតម្លៃរៀងខ្លួន។
ទោះជាយ៉ាងណា ក៏នៅតែមានកត្តាមួយចំនួន ដែលបង្ហាញថាវាមានលក្ខណៈខុសប្លែកពីគ្នា ត្រង់ Sustainable Fashion ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនទេពីប្រជាជននៅកម្ពុជា ដោយសារតែតម្លៃរបស់វាខ្ពស់ ពោលគឺមានតេអ្នកមានជីវភាពធូរធារប៉ុណ្ណោះដែលហ៊ានចំណាយលុយទិញយកមកស្លៀកពាក់។
ដោយសារខោអាវទាំងអស់ដែលជា Sustainable Fashion ត្រូវបានបង្កើតយ៉ាងផ្ចិតផ្ចង់ និងមានគុណភាពខ្ពស់ ដោយប្រើរូបមន្តពិសេសដែលមិនប៉ះពាល់ដល់បរិស្ថាន ហើយផលិតក្នុងរយៈពេលយូរ ដូច្នេះតម្លៃរបស់វាខ្ពស់ទៅតាមនោះដែរ។ ឯ Style ដែលត្រូវបានច្នៃ ក៏ប្លែកពីគេ ដែលជាហេតុធ្វើឲ្យអ្នកដែលទិញទៅពាក់ មានភាពលេចធ្លោ និងគ្មានអ្នកណាដូច។
ចំណែក Fast Fashion វិញ ត្រូវបានផលិត ទៅតាមការវិវត្តរបស់ យុវជន។ ក្មេងសម័យថ្មីភាគច្រើនចូលចិត្តអ្វីដែលទាន់សម័យ (Trendy) ស្អាត និងមានតម្លៃថោកសមរម្យ។ សម្លៀកបំពាក់ទាំងនោះត្រូវបានផលិតក្នុងរយៈពេលលឿន ប៉ុន្តែធាតុផ្សំដែលយកមកបង្កើតសុទ្ធតែមិនអាចកែច្នៃ ឬផលិតឡើងវិញបានទេ។ ការផលិតសម្លៀកបំពាក់ម៉ូដលឿនក៏មានឥទ្ធិពលអវិជ្ជមានដល់បរិស្ថានដែរ។
នៅក្នុងប្រទេសកម្ពុជា ក៏មានហាងជាច្រើនដែលជាហាងលក់សម្លៀកបំពាក់ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ហាងទាំងនោះ មានទីតាំងនៅក្នុងរាជធានីភ្នំពេញ ដូចជា GOEL Community, A.N.D និង Dear Amore៕
ទស្សនាវីដេអូពេញខាងក្រោម៖