មើល​អត្តសញ្ញាណបណ្ណផង! បើ​អស់ ឬជិតអស់សុពលភាព​ អាច​ទៅសុំប្តូរយកថ្មីបាននៅទីតាំងចំនួន៣

  • 2023-02-21 07:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម បាន​ប្រកាស​ឱ្យដឹងថា អត្តសញ្ញាណបណ្ណ​ដែលបាន​ផ្តល់ជូន​តាំងពីខែ​មិថុនា ឆ្នាំ​២០១២ បាន​អស់​សុពលភាព​ប្រើប្រាស់​ជាបណ្តើរៗ ចាប់តាំងពីខែមិថុនា ឆ្នាំ​២០២២មក។ ជារួម​គិត​ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ​២០២៣ មាន​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​ចំនួនជាង ១,៧លាន​នាក់ នឹងត្រូវអស់សុពលភាព។

ដើម្បីប្រើប្រាស់អត្តសញ្ញាណបណ្ណ​ដែលមាន​សុពលភាពសម្រាប់ការបោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​នាខែកក្កដា ឆ្នាំ​២០២៣ខាងមុខនេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បានអំពាវនាវឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​អត្តសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាព​នៅសល់តិចជាង​ ឬត្រឹម ៩០ថ្ងៃ គឺ​សូមអញ្ជើញ​ទៅបំពេញ​បែបបទសុំ​ប្តូរយក​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរថ្មី (ទុតិយតា) នៅតាម​បណ្តាទីតាំង​ណាមួយ​ដូចខាងក្រោម ដោយ​ភ្ជាប់​ជាមួយអត្តសញ្ញាណ​បណ្ណ​ដែលអស់ ឬជិតអស់សុពលភាព៖

១. ប៉ុស្តិ៍នគរបាលរដ្ឋបាល​ឃុំ សង្កាត់ ឬអធិការដ្ឋាន​នគរបាលក្រុង ស្រុក ខណ្ឌ ឬច្រកចេញចូល​តែមួយក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត នៃលំនៅឋានអចិន្រ្តៃយ៍របស់ខ្លួន។

២. នាយកដ្ឋាន​អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (សង្កាត់និរោធ)

៣. ទីស្នាក់ការ​ផ្តល់អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ ប្រចាំ​នៅផ្សារទំនើបអ៊ីអន​ម៉ល២ សែនសុខ៕

អត្ថបទ៖ សំភី