ស្ងាត់ៗប្រុសសង្ហា Jam Jirayu លេចមុខមកទស្សនាព្រះបរមរាជវាំងកម្ពុជា
- 2023-03-13 10:04:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗប្រុសសង្ហា Jam Jirayu លេចមុខមកទស្សនាព្រះបរមរាជវាំងកម្ពុជា
ចន្លោះមិនឃើញ
តារាប្រុសសង្ហា Jam Jirayu ដែលធ្លាប់មកកម្ពុជាម្ដងកាលពីប៉ុន្មានឆ្នាំមុននោះ ឥឡូវនេះស្រាប់លេចមុខម្ដងទៀតយ៉ាងគួរឲ្យភ្ញាក់ផ្អើល ដោយបានចូលទៅទស្សនាព្រះបរមរាជវាំងកម្ពុជាយ៉ាងកម្រ។
ព័ត៌មានបញ្ចេញដោយទំព័រ "ក្រុមព្រះសុរិយា" កាលពី២ថ្ងៃមុន។ រូបរបស់តារាប្រុសថៃចំនួន ៣សន្លឹកត្រូវបានបញ្ចេញនៅលើបណ្ដាញសង្គម ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ ស្លៀកពាក់បែបយុវវ័យពណ៌ដី បុរសសង្ហាឈរនៅពីមុខព្រះបរមរាជវាំងរបស់កម្ពុជា។
ទំព័រ "ក្រុមព្រះសុរិយា" បានបង្ហោះរូប និងបានសរសេរថា តារាភាពយន្តលំដាប់ប្រទេសថៃ បានចូលទស្សនា ព្រះបរមរាជវាំងចតុម្មុខមង្គលកម្ពុជា និងថាការថតរូបរបស់តារាលំដាប់ជាតិថៃ នៅព្រះបរមរាជវាំងចតុម្មុខមង្គលកម្ពជា ដេីម្បីបង្ហាញពីការគោរពចំពោះប្រជាជាតិកម្ពុជា និងជាបញ្ជាក់ប្រាប់ប្រិយមិត្តរបស់គាត់ផងដែរថាគាត់បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា"។
ចំណុចនេះដែរទំព័របណ្ដាញសង្គមដែលធ្វើបេសកកម្មច្រើនជាមួយសិល្បករចាស់ៗរបស់កម្ពុជា បានលើកឡើងដោយស្នើកុំមានការរិះគន់ ប្រសិនថ្ងៃណាមួយ ឃើញតារាខ្មែរទៅបង្ហាញខ្លួននៅទីកន្លែងសំខាន់ៗរបស់ថៃ។ ក្រុមព្រះសុរិយា បានសរសេរថា "បេីថ្ងៃណាមួយតារាលំដាប់ប្រទេសកម្ពុជាចូលទស្សនាព្រះបរមរាជវាំងថៃហេីយថតបង្ហោះបែបនេះដែរ សូមកុំរិះគន់អោយសោះ"។
តារាសម្ដែងថៃ Jam Jirayu ធ្លាប់មកប្រទេសកម្ពុជាម្ដងកាលពីឆ្នាំ ២០១៦ តាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។ នៅពេលនោះ តារាប្រុសបានធ្វើឲ្យអ្នកគាំទ្រកម្ពុជាពេញចិត្តខ្លាំង ដែលលោកឡើងច្រៀងចម្រៀងជាភាសាខ្មែរបទ "បុណ្យភូមិ" របស់ក្រុមក្មេងខ្មែរដែលល្បីខ្លាំងកាលពីពេលនោះ។
លើកទី២ នៅឆ្នាំ ២០១៧ លោកបានម្ដងទៀត ក្នុងការប្រគំតន្រ្តីទេសចរណ៍ជុំវិញអាស៊ានប្រចាំឆ្នាំ ២០១៧ “JAMEJI 2017 ASEAN TOUR” នៅកោះពេជ្រ។ ពីពេលនោះមក លោកមិនមានដំណើរជាថ្មីទៀតទេ ដោយទើបតែបែកធ្លាយលោកបានចូលទស្សនាព្រះបរមរាជវាំងកម្ពុជា។ យ៉ាងណាក៏មិនដឹងទេថា តារាថៃរូបនេះ ទើបមកថ្មីៗនេះ ឬពីពេលណាឡើយ៕