ប៉ាៗមកហើយ! ជី ដេវីត​ ចេញចម្រៀង​ចូលឆ្នាំ ត្រៀមអង្គរសង្ក្រាន្ត

  • 2023-03-15 02:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា ដេវីត ទើបតែបាន​បញ្ចេញ​បទចម្រៀង​ថ្មីរបស់ខ្លួន ក្រោមចំណង​ជើងថា «បុប្ផាអង្គរ» និងបាន​បញ្ជាក់បន្ថែមថា «សង្ក្រាន្ត​កម្ពុជា២០២៣» ពោលគឺ​ក្នុងខ្លឹមសារ​បទចម្រៀងសំដៅ​ទៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត​ នៅខេត្តសៀមរាប​ ដែលធ្វើឡើង​នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​ខាងមុខនេះ។

តាមរយៈរូបភាព Cover ចម្រៀង ​ដែល​ ជា ដេវីត បានដាក់នេះ ក៏រំលេច​ជាមួយនឹង​ ទេព បូព្រឹក្ស​ផងដែរ រួម​ជាមួយនឹង​ការសរសេររៀបរាប់បន្តិច​ក្នុង Caption ថា ឆ្នាំ២០២៣ បងនៅសង្ក្រាន្តស្រុកខ្មែរ បងជាអ្នក Hip Hop តែវប្បធម៍បងថែ។

តោះ​មកស្តាប់ចម្រៀង​នេះទាំងអស់​គ្នា ថាតើ​មានអត្ថន័យយ៉ាងណាខ្លះ!

អត្ថបទ៖ សំភី