ឃើញថា ក្បាលថ្នល់នៅតែកកស្ទះ អាជ្ញាធរចេញការណែនាំថ្មីឱ្យបង្វែរផ្លូវ
- 2023-03-17 08:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅសល់ពេល 100 ថ្ងៃ, 0 ម៉ោង, 0 នាទី, 0 វិនាទី
ឃើញថា ក្បាលថ្នល់នៅតែកកស្ទះ អាជ្ញាធរចេញការណែនាំថ្មីឱ្យបង្វែរផ្លូវ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំពីការបញ្ចៀសចរាចរក្នុងអំឡុងពេលសាងសង់ស្ពានអាកាសព្រះមុនីវង្ស ថ្មីមួយទៀត បន្ទាប់ពីសង្កេតឃើញថា នៅចំណុចការដ្ឋាននេះ នៅពេលខ្លះមានការកកស្ទះចរាចរណ៍កើតឡើង។
ក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យអ្នកដែលធ្វើដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ បង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពនព្រែកសំរោង ឬតាមសាឡាងចម្លងកោះនរាជាដើម។ ចំណែកអ្នកមកពីផ្លូវជាតិលខ២ ត្រូវបង្វែរទិសតាមផ្លូវ ៣០ម៉ែត្រ និងផ្លូវ ៦០ម៉ែត្រ បត់តាមផ្សារជីបម៉ុង រួចចេញតាមផ្លូវ ២៧១ ជាដើម។
ចំពោះអ្នកធ្វើដំណើរចេញរាជធានីភ្នំពេញ ទៅផ្លូវជាតិលេខ២ ត្រូវបានណែនាំឱ្យបង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវ ៦០ម៉ែត្រ និងតាមផ្លូវ ៣០ម៉ែត្រ។ ឯអ្នកមានគោលដៅទៅផ្លូវជាតិលេខ១ អាចធ្វើដំណើរតាមផ្លូវនរោត្តម ឡើងស្ពានអាកាសក្បាលថ្នល់បត់ត្រលប់ក្រោយ រួចឆ្លងស្ពានព្រះមុនីវង្ស ឬតាមសាឡាងចម្លងពីកោះពេជ្រ ទៅកោះនរា ឬពីសាឡាងពីសណ្ឋាគារសុខា ទៅកោះនរា នៅពេលដាក់ឱ្យដំណើរការសាកល្បង។
ជាមួយគ្នានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ត្រូវពិនិត្យលទ្ធភាពក្នុងការពង្រីកទ្រូងផ្លូវឱ្យធំជាបណ្តោះអាសន្នសិនផងដែរ៕