អ្នកប្រើស្មាតហ្វូន Android គួរបិទ Wi-Fi Calling ភ្លាមៗតែម្តងទៅ
- 2023-03-21 04:43:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើស្មាតហ្វូន Android គួរបិទ Wi-Fi Calling ភ្លាមៗតែម្តងទៅ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ណែនាំឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន Android បិទ ឬបញ្ឈប់ការប្រើ Wi-Fi Calling ភ្លាមៗ បន្ទាប់ពីក្រុម Project Zero របស់ខ្លួន បានរកឃើញថា ស្មាតហ្វូន Android ជាពិសេស Samsung ប្រឈមមុខខ្ពស់ទៅនឹងការ hack។
ក្រុមសន្តិសុខអ៊ីនធឺណែតរបស់ Google នេះ បានរកឃើញនូវចន្លោះប្រហោងសុវត្ថិភាពជាច្រើន ដែល Hacker អាចវាយប្រហារចូលបាន ពីការបើក Wi-Fi Calling នៅលើស្មាតហ្វូនមួយចំនួនដូចជា Samsung Galaxy, vivo, Google Pixel និងនាឡិកាវៃឆ្លាត ក៏ដូចជារថយន្តដែលបានប្រើឈីប Exynos W920 និង Exynos Auto T5123 ដោយគ្រាន់តែត្រូវការលេខទូរសព្ទរបស់ជនរងគ្រោះដែលជាអ្នកប្រើប្រាស់។
តែយ៉ាងណាក៏ដោយចុះ Samsung បានដឹងពីបញ្ហានេះហើយ និងកំពុងដោះស្រាយធ្វើការជួសជុល។ ដូច្នេះ ទម្រាំតែបញ្ហានេះត្រូវបានដោះស្រាយរួច Google បានផ្តល់ដំបូន្មានឱ្យអ្នកប្រើប្រាស់អាចការពារខ្លួនឯងបាន ដោយគ្រាន់តែចូលទៅបិទ Wi-Fi Calling ក្នុង Setting របស់ស្មាតហ្វូន Android នីមួយៗ៕