ខេត្តព្រៃវែង ក៏មានកម្មវិធីកម្សាន្ត​សប្បាយសម្រាប់ចូលឆ្នាំដែរ តែមិនប្រើពាក្យ «សង្ក្រាន្តព្រៃវែង» ទេ

  • 2023-03-22 02:54:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ខេត្តព្រៃវែង បាន​ប្រកាស​ឱ្យដឹងថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ ខាងមុខនេះ រដ្ឋបាល​ខេត្ត​នឹង​រៀបចំព្រឹត្តិការណ៍ «ឆ្នាំថ្មីព្រៃវែង ២០២៣» ដែល​នឹង​​ធ្វើឡើង​ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ​២០២៣ ស្ថិតនៅទីរួម​ខេត្តព្រៃវែង ក្នុងភូមិ​លេខ១ សង្កាត់​កំពង់លាវ ក្រុងព្រៃវែង ខេត្ត​ព្រៃវែង។

សេចក្តីជូនដំណឹង​របស់រដ្ឋបាលខេត្ត​ព្រៃវែង បាន​ឱ្យដឹងថា ការរៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ជាទំនៀម​ទម្លាប់​ប្រពៃណីជាតិ​ខ្មែរ តាំងពីបុរាណកាលមក។ ក្នុងព្រឹត្តិការណ៍​នេះ ក៏មាន​ការប្រគុំតន្រ្តី​សម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៌បង្ហាញ​ផលិតផល និងសម្ភារៈ​ប្រើប្រាស់​ក្នុងស្រុក លេងល្បែង​ប្រជាប្រិយ ការប្រកួត​ប្រដាល់​ក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និង​បាញ់កាំជ្រួច ពិសេស​ខេត្តមាន​រៀបចំ​កម្មវិធី​កម្សាន្ត​តំបន់​ត្រជាក់ចិត្ត​ (នៅសួនច្បារ​សម្តេច ជា ស៊ីម) ដើម្បីបង្កបរិយាកាស​សប្បាយ​រីករាយ៕

អត្ថបទ៖ សំភី