ប្រយ័ត្នទាំងអស់គ្នា! គ្រោះថ្នាក់នៃ​ការ​ផ្ញើ Screenshot ក្នុង​កម្មវិធី Telegram សូម្បីតែជាមួយអ្នកស្គាល់គ្នាជិតដិត

  • 2023-03-24 02:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈពេលកន្លងមកនេះ មានជនខិលខូច បានធ្វើការបន្លំបោកបញ្ឆោត ដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ ដោយឲ្យជនរងគ្រោះធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈជនខិលខូចព្យាយាម ចូលទៅក្នុងគណនី របស់ជនរងគ្រោះ ដែលពេលនោះ លេខកូដសម្ងាត់ (OTP) នឹងលោតលើស្រ្គីនទូរសព្ទ ស្របពេលធ្វើការថត ស្រ្គីនទូរសព្ទ ហើយបាញ់ផ្ញើទៅជនខិលខូច ដោយមិនដឹងខ្លួន។ នេះបើតាមហ្វេសប៊ុកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

បន្ទាប់មកពួកគេនឹងចូល ទៅប្រើប្រាស់តេឡេក្រាម របស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរសព្ទ ដើម្បីកាន់កាប់តេឡេក្រាមនោះទាំងស្រុងតែម្តង។

ក្រោយពីបានកាន់កាប់តេឡេក្រាមហើយ ជនអនាមិក បានចូលពិនិត្យ មើលរាល់សារទំនាក់ទំនងទាំងអស់ និងរកមើលសារណា ដែលសំខាន់ពាក់ព័ន្ធនឹង ការទូទាត់លុយកាក់ជាដើម ក៏បន្លំជាជនរងគ្រោះឆាតទៅមិត្តភក្តិ សាច់ញាតិរបស់ជនរងគ្រោះ ដើម្បីធ្វើការផ្ទេរប្រាក់ឲ្យខ្លួន។

បើនិយាយពីរឿង Hack Telegram តាមពិតទៅមិនមែនដូចគ្នាទៅនឹងពាក្យហៅថា Hack តាមបច្ចេកវិទ្យានោះទេ។ ករណីនេះគឺដោយសារជនដែលបានលួច យកគណនីគេនោះ មិនបានប្រើបច្ចេកវិទ្យា ទំនើបណាមួយដើម្បីធ្វើការ លួចយកតេឡេក្រាមរបស់យើងមកកាន់កាប់នោះទេ។ ចំពោះករណីបែបនេះមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែជាលើកដំបូង សម្រាប់កម្មវិធិតេឡេក្រាម ។ ហេតុដូច្នេះដើម្បីចៀសវាងក្នុង ការជួបបញ្ហាបែបនេះ អ្នកប្រើប្រាស់អនុវត្តតាមវិធីសាស្រ្ត ដើម្បីទប់ស្កាត់ដូចខាងក្រោម ៖

ទី១-ប្រសិនអ្នកគិតថា វាជាការងារសំខាន់ អ្នកគួរតែជ្រើសរើសយក Telegram Premium ដែលអ្នកត្រូវទូទាត់ប្រាក់សម្រាប់ប្រើប្រាស់ និងមានការទទួលស្គាល់ និងបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់តែម្តង ។

ទី២-អ្នកគួរប្រើ Two steps verification ដោយបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន បន្ថែមពីលើលេខកូដ សម្ងាត់(OTP) ដែលផ្ដល់ឲ្យពីខាងក្រុមហ៊ុន ។

ទី៣-សូមពិនិត្យឲ្យច្បាស់ នៅពេលដែលអ្នកមិនស្គាល់ ឬមិត្តភក្តិសាច់ញាតិ ឆាតទំនាក់ទំនងមកពាក់ព័ន្ធនឹងការផ្ទេរប្រាក់ ឬសួរនាំព័ត៌មានផ្ទាល់ខ្លួន។

លោកអ្នកគួរតែទាក់ទងគ្នា តាមទូរសព្ទផ្ទាល់ ដើម្បីបញ្ជាក់អត្តសញ្ញាណ ព្រោះអ្នកមិនដឹងថា មិត្តភក្កិសាច់ញាតិណាខ្លះ ត្រូវបានគេលួច គណនីតេឡេក្រាម ទៅប្រើនោះទេ។

ប្រសិនបើអ្នកបរាជ័យក្នុងការបើកការផ្ទៀងផ្ទាត់ពីរជំហាន អ្នក​តែមានវិធីមួយដើម្បីទាញយកគណនី Telegram របស់អ្នកឡើងវិញ បន្ទាប់ពីវាត្រូវបានលួចដោយពួក Hacker។

សម្រាប់ជំហានទាំងនេះដើម្បីដំណើរការ អ្នកត្រូវតែមានសិទ្ធិចូលប្រើលេខទូរស័ព្ទរបស់អ្នក។ អ្នកក៏ត្រូវធ្វើយ៉ាងរហ័សផងដែរគឺ៖

ជំហានទី 1: បើក Telegram ។

ជំហានទី 2: ចូលទៅក្នុងគណនី Telegram របស់អ្នកដោយប្រើលេខទូរស័ព្ទរបស់អ្នក។

ជំហានទី 3: អ្នកនឹងត្រូវបានសួរបញ្ជាក់​ តើលេខទូរស័ព្ទ​ត្រឹមត្រូវទេ។

ជំហានទី 4៖ Telegram នឹងផ្ញើលេខកូដ 5 ខ្ទង់ទៅកាន់ឧបករណ៍ទាំងអស់របស់អ្នកជាមួយនឹង Telegram ដែលបានដំឡើង។

ជំហានទី 5: ចុចលើជម្រើសដែលស្ថិតនៅពីលើក្តារចុច - "ផ្ញើលេខកូដជាសារ SMS" ។

ជំហានទី 6៖ ឥឡូវនេះ អ្នកនឹងទទួលបានសារ SMS ជាមួយនឹងលេខកូដ 5 ខ្ទង់។ បញ្ចូលវាហើយឥឡូវនេះអ្នកនឹងអាចចូលប្រើគណនី Telegram របស់អ្នក។

ជំហានទី 7៖ ចូលទៅកាន់ Options > Settings > Privacy and Security។

ជំហានទី 8៖ ទាញចុះក្រោម ហើយចុចលើ ឧបករណ៍។

ជំហានទី 9: ចុចលើជម្រើស – បញ្ចប់ Session ផ្សេងទៀតទាំងអស់ – ដើម្បីចាប់ផ្ដើមដក hacker ចេញ។

ចុងក្រោយអ្នកទទួលបានមេរៀន​ថ្មី ហើយ​អាច​ការពារករណី​នេះ​កុំឱ្យវាកើតឡើងម្តងទៀត!

អត្ថបទថ្មី